ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » ឡាន​កុងតឺន័រ​កិន​យុវជន​ម្នាក់​ស្លាប់ ​

ឡាន​កុងតឺន័រ​កិន​យុវជន​ម្នាក់​ស្លាប់ ​

ភ្នំពេញ​៖ រថយន្ត​កុងតឺន័រ ក្រុមហ៊ុន​ផែស្ងួត​តិច​ស្រ៊ុន បុក​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ខណៈ​ជន​រង គ្រោះ ជិះ​ម៉ូតូ​បញ្ច្រាសទិស​គ្នា នៅ​ចំណុច​ក្បែរ សាលា​វិទ្យាល័យ​ពងទឹក តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៣ ស្ថិតក្នុង​ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ១២​និង​២០​នាទី ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​
២០១៣ ។​
​ក្រុមគ្រួសារ​បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ខុន តុលា  អាយុ​១៧​ឆ្នាំ មុខរបរ​លក់ដូរ បច្ចុប្បន្ន​រស់នៅ ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ជិះ​ម៉ូតូ​ម៉ាក SIRIUSR ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1AS-0464 ។​
​តាម​សមត្ថកិច្ច​គេ​បានដឹងថា ករណី​គ្រោះថ្នាក់​ចរាចរ​នេះ បានកើត​ឡើង​រវាង​ម៉ូតូ​ម៉ាក SIRIUSR បុក​គ្នា​ជាមួយ​រថយន្ត​ដឹក កុងតឺន័រ​របស់​ក្រុមហ៊ុន​ផែស្ងួត​តិច​ស្រ៊ុន ពាក់​ស្លាក​លេខ ភ្នំពេញ 3B-5451 ។​អ្នកបើកបរ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ នោះទេ ពោលគឺ​ក្រោយពី​កើតហេតុ បាន​បើកទ្វា​រថយន្ត​រត់គេច​ខ្លួន​បាត់ស្រមោល ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែង កើតហេតុ​។​
​ប្រជាពលរដ្ឋ​ប្រាប់ថា មុនពេល​កើតហេតុ​ម៉ូតូ​ជនរងគ្រោះ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ ជើង​តែម្នាក់ឯង បញ្ច្រាសទិស​ជាមួយ​រថយន្ត​។ លុះ​មកដល់ ចំណុចកើតហេតុ ក៏ត្រូវ​រថយន្ត​កុងតឺន័រ​ក្រុមហ៊ុន ផែស្ងួត​តិច​ស្រ៊ុន បុក​ពេញទំហឹង​តែម្តង  បណ្តាល​ឲ្យ​ជនរងគ្រោះ​បោក​ក្បាល ទៅនឹង​ថ្នល់​ហូរឈាម​ពេញ​ថ្នល់​ប្រកាច់​ដាច់ខ្យល់​ស្លាប់
​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។​
​សាក្សី​ប្រាប់​បន្តទៀតថា សាកសព​ជនរងគ្រោះ​ក្រោយពី​កើតហេតុ ត្រូវបាន​សមត្ថកិច្ច ធ្វើការ​ទំនាក់ទំនង​ក្រុមគ្រួសារ​មក ទទួលយក​ទៅធ្វើ​បុណ្យ តាម​ប្រ​ណៃ​ណី​នៅ​វត្ត​ព្រៃវែង សង្កាត់​ព្រៃវែង ។​
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច ប្រាប់​បន្ត​ឲ្យ​ដឹងថា បន្ទាប់​ធ្វើការ​វាស់វែង មធ្យោបាយ​ទាំង​គ្រឿង ត្រូវបាន​នគរបាល ចរាចរជើងគោក រាជធានី​ភ្នំពេញ ចុះមក​យកទៅ​រក្សាទុក​នៅ​ការិយាល័យ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​៕ ដោយ​៖ ព្រហ្ម វិ​លៀម​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya