ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ផឹកស្រា​ដើរទៅ​ស្រែ​ត្រូវ​លង់ទឹក​ស្លាប់ ​

ផឹកស្រា​ដើរទៅ​ស្រែ​ត្រូវ​លង់ទឹក​ស្លាប់ ​

បន្ទាយមានជ័យ​៖​លោក ជា ពិសី មេបញ្ជាការ​កងរាជអាវុធហត្ថ (​អ .​ហ​) ស្រុក​អូរជ្រៅ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន ឈ្មោះ តិ សេញ ភេទ​ប្រុស អាយុ ៥០​ឆ្នាំ រស់នៅ​ភូមិ​អូរជ្រៅ ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ មានជ័យ មានមុខ របរ​ជា​អ្នក​ធ្វើស្រែ​។​
​បុរស​ចំណាស់​វ័យ ៥០​ឆ្នាំ​ម្នាក់ ក្រោយពី​ផឹកស្រា​រួច បាន​ទៅ​មើល​ស្រែ​របស់ ខ្លួន​ដែល​ត្រូវ​ទឹក ជន់​លិច ហើយក៏​បាត់​ខ្លួន លុះ​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៣ ទើប​គេ​ប្រទះ ឃើញ​សព​អណ្តែត ទឹក​ហើមស្ពីង នៅ​វាលស្រែ​មួយកន្លែង​ក្នុងភូមិ​អូរជ្រៅ ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត បន្ទាយមានជ័យ​។​
​លោក​មេបញ្ជាការ​បា​នប​ន្ត​ថា មុន​កើតហេតុ​ជនរងគ្រោះ ផឹកស្រា​អស់​មួយចំនួនធំ រួច​បាន​ទៅ​មើល ស្រែ​របស់ខ្លួន ដែល​ត្រូវ​ទឹក​ជន់​លិច រួច​មិនឃើញ​ត្រលប់មក​ផ្ទះ​វិញ​ទេ លុះ​ព្រឹក​មិញ​នេះ​ទើប មាន គេ​ប្រទះឃើញ សព​ជនរងគ្រោះ​លង់ទឹក ស្លាប់​បាត់ទៅហើយ​៕

សម្បត្តិ សីហា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya