ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||   

» ព័ត៌មានជាតិ » លោក​ញ៉ែម សៅ ដាក់​ប៉ូលិស​សេដ្ឋកិច្ច​តាមផ្លូវ​ច្រើន​កន្លែង​យកលុយ ​

លោក​ញ៉ែម សៅ ដាក់​ប៉ូលិស​សេដ្ឋកិច្ច​តាមផ្លូវ​ច្រើន​កន្លែង​យកលុយ ​

ភ្នំពេញ ៖​គេ​និយាយថា​បច្ចុប្បន្ននេះ​លោក​ញ៉ែម សៅ បាន​ពង្រាយ មន្ត្រីនគរបាល​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ ឲ្យ​ចុះ​ដាក់​ប៉ុស្តិ៍​ជជុះ​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៣ និង​ចំណុច​ផ្លូវ​មកពី​ភ្នំ​ឱ​រ៉ា​ល់ ដែលមាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​មមាញឹក ហើយ​នគរបាល​សេដ្ឋកិច្ច​របស់លោក​ញ៉ែម សៅ បានដាក់​រថយន្ត នៅលើ
​ដងផ្លូវ​ត្រៀមចាំ​ប្រដេញ​ឡាន​ដឹកទំនិញ​និង​ឡាន​ដឹកឈើ​ឲ្យ​ចូល​បង់លុយ តាមតែ​អំពើ​ចិត្ត​។ ករណីនេះ​វា​នេះ​ផ្ទុយ​ពីបទ​បញ្ជា​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ ដែល​បាន​ចាត់តាំង​ឲ្យ​នគរបាល​សេដ្ឋកិច្ច​ចូលរួម​ក្នុងការ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​នានា មិនមែន​ឲ្យ​ទៅ​ដាក់​ប៉ុស្តិ៍​ដើម្បី​រាប់​ក្បាល​ឡាន​ដឹកឈើ ឬ​ឡាន​ដឹកទំនិញ​យកលុយ​នោះទេ​។​
ដោយឡែក ការដាក់​រថយន្ត​ចាំ​ដេញ​ឡាន​ដឹកឈើ​ឲ្យ​ចូល​បង់លុយ គឺជា​រឿង​ខុសឆ្គង​ខ្លាំង​បំផុត ដែល​ពេលខ្លះ​ការបើក​ប្រដេញ​ឡាន​ដឹកឈើ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់ អ្នកដំណើរ​ហើយ​ពេលខ្លះទៀត​ក៏មាន​ការផ្ទុះអាវុធ ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច​យ៉ាងខ្លាំង ដែល​ទាមទារ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ត្រួត​ពិនិត្យមើល​ភាពអនាធិបតេយ្យ​នៃ
​នគរបាល​សេដ្ឋកិច្ច​របស់លោក ញ៉ែម សៅ ឡើងវិញ​ជាបន្ទាន់​។​
​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ សម្បូរ​ទៅដោយ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គឺមាន​ទាំង​ឈើ​ប្រភេទ​លេខ​២ ដែល​បានមកពី​ការកាប់បំផ្លាញ​ព្រៃឈើ​នៅតាម​តំបន់​អភិរក្ស និង​តំបន់​ព្រៃ​សហគមន៍ ហើយក៏​មានការ​ដឹកជញ្ជូន​ប្រភេទ​ឈើ​ប្រណីត និង​ឈើ​គ្រញូង​មានតម្លៃ​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ​ទាំងយប់​ទាំង​ថ្ងៃ​ថែម​ទៀតផង​។​
​ដោយឡែក​ផ្លូវជាតិ​លេខ​៤ ឯណោះ​វិញ ក៏មាន​សកម្មភាព​ដឹកជញ្ជូន​ទំនិញគេចពន្ធ​យ៉ាង​មមាញឹក មកពី​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ដែល​ក្រុម​ឈ្មួញ​តែងតែ​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​នគរបាល​សេដ្ឋកិច្ច របស់លោក ញ៉ែម សៅ ដែល​បានដាក់​ប៉ុស្តិ៍​ជជុះ​នៅតាម​ដងផ្លូវ​ចាំ​រាប់​ក្បាល​ឡាន​យកលុយ គឺ​គេ​មិនដែល​ខ្វល់ខ្វាយ​ពី
​ការដឹកជញ្ជូន​ទំនិញគេចពន្ធ​ឬ​ទំនិញ​ខុសច្បាប់ នោះទេ ពោលគឺ​ធ្វើយ៉ាងណា​ឲ្យ​តែ​ក្រុម​ឈ្មួញ​ចូល​បង់លុយ​គឺ​ចប់​។​
​អ្នករកស៊ី​ត្រឹមត្រូវ គេ​ចង់ឃើញ​ថ្នាក់លើ​ចុះ​ត្រួតពិនិត្យ​ភាពអនាធិបតេយ្យ​និង​ភាព​អសកម្ម​ដែល នគរបាល​សេដ្ឋកិច្ច​របស់លោក ញ៉ែម សៅ កំពុង​ប្រព្រឹត្ត ព្រោះ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ព្រមាន​ឲ្យ​មន្ត្រីនគរបាល​ទាំងអស់​រក្សា​ឲ្យ​បាន​នូវ​វិន័យ និង​សេចក្តីថ្លៃថ្នូរ មិន​ធ្វើទុក្ខបុកម្នេញ​លើ​ប្រជាពលរដ្ឋ ហើយ​ត្រូវធ្វើ​ការងារ​បម្រើ​ជាតិ​ឱ្យបាន​ត្រឹមត្រូវ​។ ប៉ុន្តែ​ក្រុម​លោក​ញ៉ែម សៅ មិន​យក ត្រចៀក​ស្តាប់​នោះទេ​៕

ដោយ​៖ ព្រហ្ម វិ​លៀម

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya