ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ចាប់បាន​សត្វ​ព្រៃ​ដឹក​តាម​ម៉ូតូ​​ប្រុង​ចូលទៅ​វៀតណាម ​

ចាប់បាន​សត្វ​ព្រៃ​ដឹក​តាម​ម៉ូតូ​​ប្រុង​ចូលទៅ​វៀតណាម ​

កំពង់ចាម ៖ សត្វព្រៃ​ចំនួន ២​ប្រភេទ ក្នុងនោះ​មាន ពស់សាំងសឿ និង​សំពោច ដាក់​លាក់​នៅក្នុង​កាបូប​ខោអាវ​ឡាំង​ក្រដាស​ដឹក​តាម​ម៉ូតូ DH ពណ៌​ក្រហម ១​គ្រឿង បម្រុង​លោត​ឆត្រ​ទៅ​ប្រទេស​វៀតណាម ត្រូវបាន​បង្ក្រាប បាន​។
ប្រតិបត្តិការ​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៨ កញ្ញា ២០១៣ ត្រង់ចំណុច​លើ​ស្ពាន​គី​ហ្ស៊ុ​ណា ក្រុង​កំពង់ចាម រួច​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រមទាំង​បានប្រគល់​ឲ្យ​ទៅ​រដ្ឋបាល​ព្រៃឈើ​កំពង់ចាម ទាំងយប់ ដើម្បី​ចាត់ការ​បន្ត ។​
​លោក​វរសេនីយ៍ត្រី ហុង ណាក់ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ប្រាប់​ឲ្យ​ដឹងថា ដំបូង​គេ​បានឃើញ​ម៉ូតូ ១​គ្រឿង ខាងលើ​ជិះ​ចេញពី​ត្រើយ​ខាងលិច​ឆ្ពោះទៅ​ត្រើយ​ខាងកើត លុះ​ពេលទៅដល់​កណ្តាល​ស្ពាន​គី​ហ្ស៊ុ​ណា ដោយមាន​ការសង្ស័យ កម្លាំង​នគរបាល​សេដ្ឋកិច្ច ក៏​ស្ទាក់​សួរនាំ ។ ភ្លាមៗ​នោះ ក៏បាន​ឃាត់​ជនសង្ស័យ
​ចំនួន ២​នាក់ ១-​ឈ្មោះ ម៉ន ប្រុស ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ២-​ឈ្មោះ យ៉ែម ដា​រ៉ា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ក្រែក ឃុំ​ក្រែក ស្រុក​ពញាក្រែក​។  សត្វព្រៃ​ដែល​រឹបអូស​បាន​មាន​ពស់សាំងសឿ​ជាច្រើន​ក្បាល ទង្ង​ន់ ៥​គីឡូក្រាម សំពោចក្រអូប ចំនួន ៥​ក្បាល​ធំៗ រួម​និង​ម៉ូតូ ១​គ្រឿង បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។​
​សត្វព្រៃ​ទាំងនេះ ត្រូវបាន​ជន​ទាំង ២​នាក់ ឆ្លើយ​សារភាពថា ដឹក​មកពី​ព្រែក​តាន​ង់ ស្រុក​កោះសូទិន​។ គេ​ដឹងថា​ពស់ ១​គីឡូក្រាម តម្លៃ ២​ម៉ឺន​រៀល ហើយ​យកទៅលក់​នៅ​ព្រំដែន​វៀតណាម បាន ២០​ដុល្លារ ចំណែក​សត្វ​សំពោច​វិញ ១​ក្បាល លក់​ចំណេញ​បាន​ជិត ៣​ម៉ឺន​រៀល ។​
​ឈ្មោះ ម៉ន ប្រុស បាន​ឆ្លើយថា រូបគេ​បាន​ជិះ​ម៉ូតូ​ចេញពី​ភូមិ​ឃុំ​របស់គេ​មក​ទិញ​សត្វព្រៃ​នៅ​តា នង់ ពី​ឈ្មោះ ម៉ាប់ ដោយ​អស់​លុយ​ជាង ៦០​ម៉ឺន​រៀល ទើបតែ​បាន ២​លើក​ប៉ុណ្ណោះ​។ ឥឡូវនេះ​ពេល​ជិះ​ម៉ូតូ​មកដល់​លើ​ស្ពាន​គី​ហ្ស៊ុ​ណា ក៏ត្រូវ​សមត្ថកិច្ច​ចាប់​តែម្តងទៅ ។​
​លោក​វរសេនីយ៍ត្រី ហុង ណាក់ បាន​បញ្ជាក់ថា ដោយមាន​ការណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​នគរបាល​ខេត្ត សត្វព្រៃ​ទាំងនេះ ត្រូវបាន​ប្រគល់​ឲ្យ​ទៅ​រដ្ឋបាល​ព្រៃឈើ​កំពង់ចាម ទាំងយប់ រួមទាំង​មនុស្ស ២​នាក់ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕  ដោយ​៖ លី​ហ៊ាង​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya