កំពង់ស្ពឺ ៖ យោងតាមការរៀបរាប់របស់ស្ត្រីជាប្រពន្ធប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុរូបគាត់និងប្តី(ជនសង្ស័យ)បានក្រោកពីយប់នាំគ្នាទៅបបោះបាយបិណ្ឌនៅវត្តក្បែរផ្ទះ ហើយទៅជាមួយអ្នកភូមិជាច្រើននាក់ទៀត។
ករណីប្រើហិង្សាមកលើប្រពន្ធនេះ បានកើតឡើងតាំងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ ហើយជនសង្ស័យបានរត់គេចខ្លួនរយៈពេល៣ថ្ងៃ ទើបនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់់នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ ចាប់បញ្ជូនមកតុលាការ ។ ជនសង្ស័យមានឈ្មោះ អ៊ំ សាវតា អាយុ៣០ឆ្នាំ បានវាយទៅលើប្រពន្ធ ឈ្មោះ អ៊ូ ពៅ អាយុ៣៨ឆ្នាំ អ្នកទាំង២បច្ចុប្បន្នមានទីលំនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថិកិច្ចបានស្វែងចាប់បានជនសង្ស័យបានយកមកកាន់ស្នងការដ្ឋាន ខេត្ត និងបានកសាងសុំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយនៅព្រឹកថ្ងៃចន្ទនេះ ៕
» ព័ត៌មានជាតិ » ប្តីមិនជួយធ្វើការផ្ទះខឹងប្រពន្ឋរអ៊ូរទាំទាញចានគប់បែកក្បាល