ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ប៉ូលិស​ស្ទាក់ចាប់​​ឡាន​ឡិច​ស៊ី​សដឹក​ផ្ទុក​​ឈើ​គ្រញូង​ជាង​១​តោន​ ​

ប៉ូលិស​ស្ទាក់ចាប់​​ឡាន​ឡិច​ស៊ី​សដឹក​ផ្ទុក​​ឈើ​គ្រញូង​ជាង​១​តោន​ ​

បន្ទាយមានជ័យ ៖ រថយន្ដ​ទំនើប ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ស​មួយ គ្រឿង​ដឹក​ផ្ទុក​ឈើ​គ្រញូង​ខុសច្បាប់​មាន តម្លៃ​រាប់សិប​ម៉ឺន​ដុល្លារ​ចេញពី​ខេត្ដ សៀមរាប​ធ្វើដំណើរ​នៅលើ​កំណាត់​ផ្លូវ ជាតិ​លេខ​៦ ។ លុះ​មកដល់​ភូមិសាស្ដ្រ ក្នុងស្រុក​ព្រះនេត្រព្រះ ខេត្ដ​បន្ទាយ​មាន ជ័យ​ត្រូវបាន​លោក ផាន់ វណ្ណរ័ត្ន ព្រះរាជ អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង
​ខេត្ដ បន្ទាយមានជ័យ​បញ្ជា​ឱ្យ​នគរបាល​អន្ដរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ បន្ទាយមានជ័យ​ដេញ​ស្ទាក់​បង្ក្រាបបាន ។
​ករណី​បង្ក្រាប​នោះ​អ្នកបើករថយន្ដ បាន​រត់​គេចខ្លួនបាត់​។​បន្ទាប់ពី​បង្ក្រាប បាន​ហើយ​រថយន្ដ​និង​ឈើ​គ្រញូង​សមត្ថកិច្ច​បាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​បន្ទាយមានជ័យ​ដើម្បី ធ្វើ​កំណត់ ហេតុ ។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៣ សមត្ថកិច្ច​ក៏បាន​បញ្ជូន​រថ យន្ដ​ឡិច​ស៊ី​ស​ដែល​ផ្ទុក​ឈើ​មកកាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​ដើម្បី ត្រួតពិនិត្យ​និង​រាប់​ជាក់ស្ដែង ។ គេ​ឃើញ​មាន​វត្ដ​មាន លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ដ​និង​លោក​វរសេនីយ៍ ទោ រ៉ែ​ម វិ​រៈ នាយរង​ការិយាល័យ កណ្ដាល​ព្រហ្មទណ្ឌ​បាន​ចូលរួម​ផងដែរ ។​
​គួរ​បញ្ជាក់ថា នៅ​ខែកញ្ញា ឆ្នាំ​២០១៣ ក្នុង​ខេត្ដ​បន្ទាយមានជ័យ​គេ​មើលឃើញ​បទល្មើស​ឈើ​គ្រញូង​ត្រូវ​សមត្ថកិច្ច បង្ក្រាបបាន​២​លើក​រាប់ទាំង​បង្ក្រាប​លើកចុងក្រោយ​នេះ​និង​មួយលើកទៀត រថយន្ដ​ដឹកឈើ​គ្រញូង​បង្ក​គ្រោះថ្នាក់​ចរាចរ នៅ​ស្រុក​ព្រះនេត្រព្រះ​បើក​ទៅបុក​រថយន្ដ ដូចគ្នា​បណ្ដាលឱ្យ​រថយន្ដ​ក្រឡាប់​ចេញ មក​សុទ្ធតែ​ឈើ​គ្រញូង
​ក្នុងនោះ​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​២​នាក់​ផងដែរ ៕ សម្បត្តិ សីហា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya