ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ

ប៉ូលិស​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ

(​បាត់ដំបង​)៖ នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ បាន​បញ្ជូន ជនសង្ស័យ​ម្នាក់ រូ​ម​ជាមួយ​ថ្នាំញៀន​យ៉ាម៉ា​១៥៥​គ្រាប់ ទៅ​សាលាដំបូង​ខេត្ត បន្ទាប់​ពី​កម្លាំង​នគរបាល ជំនាញ​ស្រុក​កំរៀង បាន​ឃាត់ខ្លួន នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​កន្លងទៅនេះ  នៅ​ចំណុច​ក្រុមទី​៦ ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង​។ ជនសង្ស័យ​ដែល​កម្លាំង​ជំនាញ​ឃាត់ខ្លួន​នេះ ឈ្មោះ ម៉ៅ ម៉ុល អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង ក្នុងនោះ​ដកហូត​បាន​ថ្នាំញៀន​យ៉ាម៉ា ១៥៥​គ្រាប់ ទម្ងន់​ស្មើ​និង​១៤.៧៦​ក្រាម និង​សម្ភារៈ​មួយចំនួនទៀត​។​
​បន្ទាប់​ពី​កម្លាំង​អធិការ​ស្រុក​កំរៀង បាន​បញ្ជូន​មក​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ត បាន​កសាង​សំណុំរឿង​បន្ថែម បញ្ជូន​ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕

fn-2016-11-26-10-08-00-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya