ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » លបចូល​ផ្ទះ​​ត្រូវ​ម្ចាស់​ដឹង​ទាន់​​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន​ ​

លបចូល​ផ្ទះ​​ត្រូវ​ម្ចាស់​ដឹង​ទាន់​​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន​ ​

កំពង់ឆ្នាំង ៖ កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៩ កញ្ញា ២០១៣ តាម​បណ្តឹង​ម្ចាស់ផ្ទះ​ថា បាន​លបចូល​ក្នុងផ្ទះ​បំណង​លួច​ទ្រព្យសម្បត្តិ​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃទី​២៨ កញ្ញា នៅ​ភូមិ​ត្រពាំង​ចិ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​លោក​ហ៊ុល វាសនា អធិការរង​ក្រុង​កំពង់ឆ្នាំង​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ​ផាន់ ខេមរ៉ា ហៅ​ឆ្លូញ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​
​នៅ​យប់​ថ្ងៃកើតហេតុ​ជនសង្ស័យ​បាន​លួច​ឆ្កឹះ​គន្លឹះ ទ្វារផ្ទះ​ឈ្មោះ​ស៊ិន សំបាន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ហើយ​បាន​ចូលទៅក្នុង​ផ្ទះ​បំណង​លួច​ទ្រព្យសម្បត្តិ តែ​ពេលនោះ​ម្ចាស់ផ្ទះ​ដឹង​ទាន់​បាន​បើកភ្លើង​មើល ឃើញ​ឈ្មោះ​នេះ​រត់ចេញ​មកវិញ ហើយ​បាន​ស្រែក​ចោរៗ​ឡើង​ផ្អើល​អ្នកជិតខាង​។ លុះ​ព្រឹក​ឡើង​ម្ចាស់ផ្ទះ​បានមក​ប្តឹង​ប៉ូលិស​ទើប​មានការ​ឃាត់ខ្លួន​ជន សង្ស័យ​តែម្តង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya