ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » ជនជាតិ​យួន​ម្នាក់​ឈ្មោះ​សេង ហ៊ុង​(​ហៅ​ហ៊ុង​ក្បា​ដែក​) ជា​មេខ្លោង​កាង​-​បទល្មើស​នេសាទ​និង​រត់ការ​ឧបករណ៍​នេសាទ​ប្រភេទ​ឆ្នុក ដោយ​យក​លុយ​ជាង​២០​ម៉ឺន​ដុល្លា​អោយ​លោក​ប៉ែន វណ្ណ​រឹទ្ធ សម្រាប់​ជូន​លោក ណៅ ធួ​ក និង​លោក អេង ជា​សាន ​

ជនជាតិ​យួន​ម្នាក់​ឈ្មោះ​សេង ហ៊ុង​(​ហៅ​ហ៊ុង​ក្បា​ដែក​) ជា​មេខ្លោង​កាង​-​បទល្មើស​នេសាទ​និង​រត់ការ​ឧបករណ៍​នេសាទ​ប្រភេទ​ឆ្នុក ដោយ​យក​លុយ​ជាង​២០​ម៉ឺន​ដុល្លា​អោយ​លោក​ប៉ែន វណ្ណ​រឹទ្ធ សម្រាប់​ជូន​លោក ណៅ ធួ​ក និង​លោក អេង ជា​សាន ​

កំពង់ធំ​៖​ប្រជាពលរដ្ឋ​បាន​រិះគន់​និង​ដាក់​ការសង្ស័យថា​លោក ណៅ ធួ​ក និង​លោក អេង ជា​សាន ត្រូវបាន​មហាជន​រិះគន់​យ៉ាង​ចាស់ដៃ ក្នុង​រឿង​ដែល​បណ្តែតបណ្តោយ​ឲ្យមាន​ប​ទ​ល្មើស នេសាទ​ប្រភេទ​ឆ្នុក ក្នុង​ទឹកដី​ខេត្ត​សៀមរាប​និង​ខេត្ត​កំពង់ធំ ដោយ​មាន​ឈ្មោះ សេង ហ៊ុង ជា​ជនជាតិ​យួន​មេក្លោង​រត់ការ​កាង​បទល្មើស​ខាងលើ​នេះ​ដោយ​វិច​លុយ​ជាង​២០​ម៉ឺន​ដុល្លា​យក​អោយ​លោក​បែន វណ្ណ​រឹទ្ធ ជា​ថ្នូ​និង​ការ​មិន​បង្ក្រាប​។​
​ប្រជាពលរដ្ឋ​បាន ខ្សឹប​ប្រាប់​ថា ឈ្មោះ​សេង​ហ៊ុង​(​ហៅ ហុង​ក្បាល​ដែក​)​បាន​ប្រមូល​លុយ​ពី​អ្នក​ដាក់​ឆ្នុក​ទាំងពី​ស្រុក​គឺ​ស្រុក​ស្ទោង​និង​ស្រុក​កំពង់ស្វាយ​ខេត្ត​កំពង់ធំ​បាន​ចំនួន​ជាង​២០​ម៉ឺន​ដុល្លារ យក​ទៅ​សូកប៉ាន់​ជូន​ពួក​មន្ត្រី​ធំៗ​ដែល​មាន​អំណាច​ធំ​នៅក្នុង​ក្រសួង​កសិកម្ម​ក្នុុង​ការបិទ​ភ្នែក​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ជាពិសេស​ឆ្នុក​ក្នុង​ខេត្ត​កំពង់ធំ​។​ក្នុងនោះ​ឆ្នុក​១​វង់​ត្រូវ​បង់​អោយ​ឈ្មោះ​សេង ហ៊ុង​ចំនួន​២​លាន​រៀល​។​
​បើ​តាម​ការ​អោយ​ដឹង​ពី​ឈ្មួញ​រកស៊ី​ប្រមូល​ទិញ​ត្រី​នុយ​ឈ្មោះ​នី​និង​ឈ្នោះ​ហៀង​នៅ​ឆ្នុកទ្រូ​បានអោយដឹងថា​ឈ្មោះ​ហ៊ុង​បាន​និយាយប្រាប់​ឈ្មោះ​នីថា​គាត់​ប្រមូល​លុយ​ពី​អ្នករកស៊ី​ដាក់​ឆ្នុក​ក្នុង​ឆ្នុក​១​ចំនួន​២​លាន​រៀល​ក្នុងនោះ​នៅ​បាឡត​និង​ដូន​ស្ដើង​ចំនួន​៨០​ឆ្នុក​ប្រមូល​ឈ្មោះ​ធា​នៅ​បាឡត​និង​ឈ្មោះ​ជ្រឿន​នៅដូន​ស្ដើង ពាង​បាង​ចំនួន​៧០​ឆ្នុក​ប្រ​ម៉ូ​ល​ដោយ​ឈ្មោះ​ចំរើន​ដែល​ពួក​នេះ​ជា​មន្ត្រី​សហ​គគ​មន៍​និង​ពៅ​វើយ​ភ្នំ​ច្រមុះ​និង​ផ្នែក​ខាង​ស្រុក​កំពង​ស្វាយប្រ​ម៉ាណ​ជាង​៥០​ឆ្នុក​ទៀត​សារុប​ជិត​២០០​ឆ្នុក​។​នេះ​គ្រាន់តែ​ទឹកដី​ខេត្ត​កំពង់ធំ​មួយ​ប៉ុណ្ណោះ​។​មិនទាន់​រាប់​បញ្ចូល​ក្រុម​អ្នក​ដាក់​ឆ្នក​នៅ​ទឹកដី​ខេត្ត​សៀមរាប​ផង​នោះទេ​។​
-​ប្រភព​ពី​ឈ្មួញ​រកស៊ី​ដឹក​ត្រី​នុយ​រូបនេះ​បាន​ប្រាប់​អោយដឹង​ទៀត​ថា​បទ​ល្មើស​ជលផល​ខេត្ត​កំពង់ធំ នេះ​បាន​ផ្ដល់​ផល​ប្រយោជន៍​យ៉ាងច្រើន ដល់​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​យ៉ាង​ច្រើនសន្ធឹក​សន្ធាប់​ក្នុងនោះ​មាន​ជំនាញ​ជលផល​និង​បររិស្ថាន​ដែល​លោក​សេង​ហ៊ុង​ប្រ​ប្រាប់ថា​លោក​បាន​យកលុយ​ទៅ​បង់​អោយ​ជំនាញ​ទាំ​ពីរ​នេះ​ក្នុង​មួយ​ជំនាញៗ​នូវ​វ​ទឹកប្រាក់​ចំនួន​ប្រ​ម៉ាណ​២៥០០​ដុល្លា ។ ប្រហែលជា​មាន​ជាប់​ពាក់ព័ន្ធ​ដោយ​ទាំង លោក ណៅ ធួ​ក និង​លោក អេង ជា​សាន ផងដែរ ទើបបាន​ជា​បទល្មើស​នេះ​កើតឡើង​ព្រោងព្រាត​ដូច​ភ្លើង​អំពូល​ពេល​រាត្រី​នៅ​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន​បែបនេះ​។​
-​ប្រជា​នេសាទ​នៅ​ឃុំ​ពាម​បាង ស្រុក​ស្ទោង និង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​បានអោយដឹង​ថា​សព្វថ្ងៃ​លោក​ប៉ែន វណ្ណ​រឹទ្ធ នាយ​ការិយាល័យ​ជលផល​ខេត្តកំពង់ធំ​អត់​បង្ក្រាប​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ប្រភេទ​ឆ្នុក​រាប់ពាន់​កន្លែង​និង​របាំង​ល​បណ​រាវរ​បាំងសាច់​អួន​ក្រឡា​ញឹក​ប្រវែង​រាប់ពាន់​មែត្រ​និង​មាន​រាប់ពាន់​កន្លែង​ដែល​ដាក់ពង្រាយ​និង​ពន្លិច​ក្នុង​ទឹក​យ៉ាង​អានាធិតេយ្យនៅ​ក្នុងភូមិ​សាស្ត្រ​ទឹកដី​ស្រុក​ចំនួន​ពីរ​គឺ​ស្រុក​កំពង់ស្វាយ​និង​ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ​នោះទេ​គឺ​ដេកចាំ​យកលុយ​ពី​ជន​ជាត​យួន​ឈ្មោះ​សេង ហ៊ុង​ហៅ​ហ៊ុង​ក្បាលដែ​កនេះប្រមូល​លុយ​ពី​អ្នករកស៊ី​ដាក់​ឆ្នុក​ដើម្បី​យក​ជូន​មេៗ​តែប៉ុណ្ណោះ​។​
​ប្រជាពលរដ្ឋ​ខាងលើ​បានអោយដឹង​បន្តទៀត​ថា​សព្វថ្ងៃ​ជនជាតិ​យួន​ឈ្មោះ​សេង ហ៊ុង​ហៅ​ហ៊ុង​ក្បាល​បាន​យក​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​មាន​PM.PL​អោយ​ដើរ​តាម​ខ្លួន​ដើម្បី​ឆែក​មើល​តាម​ម្ចាស់​ឆ្នុក​នៅពេល​យប់​បើ​អ្នក​ណា​មាន​ប័ណ្ណ​ទើប​អោយ​ដាក់ បើ​ម្ចាស់​ឆ្នុក​ណា​គ្មាន​ប័ណ្ណ​ទេ​នោះ​គេ​មិន​អោយ​ដាក់​ហើយ​ថែមទាំង​ស្រាវ​ដក​យក​ទាំង​ឧបករណ៍​ឆ្នុក​ទាំង​អាគុយ​និង​គំ​ចាប់​ដាក់គុក​ថែមទៀត​ផង ដោយ​គ​អាង​និង​អួត​ខ្លួនគេ​ជា​មិត្ត​ភ័ក្ដិ​លោក​ប៉ែន វណ្ណ​រឹទ្ធ​ប្រធាន​ការិយាល័​ជលផល​ខេត្ត​ព្រមទាំង​អួតខ្លួថា​ជា​កូនធម៍​របស់​លោក​ណៅ ធួ​ក​ប្រធាន​រដ្ឋបាល​ជលផល​ម៉ា​ស្រុក​ខ្មែរ​នោះ​ផង​ដែរ​ទើប​មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ជាមួយ​ឈ្មោះ​សេង ហ៊ុង​(​ហៅ​ហ៊ុង​ក្បាល​ដែក​)​នេះឡើយ​។​ដោយសារ​មាន​អ្នកមាន​អំណាច​នៅ​ពីក្រោយ​ខ្នង​នេះ​ទើប​ជា​រៀងរាល់​យប់​ឈ្មោះ​សេង ហ៊ុង​និង​ឈ្មោះ​យូ​ជា​ប្អូនបង្កើត​បាន​ចេញ​ទូក​អូស​អួន​និង​អូស​យ៉ាំង​កាវ​នៅ​ចំណុច​ក្នុង​បឹង​ទន្លេសាប​គ្មាន​អ្នកណា​ហ៊​ន​បង្ក្រាប​ឡើយ​៕

15134642_336081146768893_4345858844530178005_n 15171059_336081570102184_8537757757521593528_n 15171318_336081436768864_6201700915248990132_n 15219554_336081196768888_5490470644740140348_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya