ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប៉ូលីស​បញ្ជូន​ជនសង្ស័យ​ល្មោភកាម ទៅ​សាលាដំបូង​ខេត្ត​ ​

ប៉ូលីស​បញ្ជូន​ជនសង្ស័យ​ល្មោភកាម ទៅ​សាលាដំបូង​ខេត្ត​ ​

កោះកុង​៖ នៅ​រសៀល​ល្ងាច ថ្ងៃទី​២៥ ខែវិចិ្ឆកា ឆ្នាំ​២០១៦ នគរបាល​នៃ​ស្នងការ​ខេត្ត​កោះកុង បាន​នាំ​ខ្លួន​ជនសង្ស័យ ក្នុង​ករណី​ចាប់​រំលោភ​ក្មេងស្រី អ​និតិ​ជន​ក្រោម​អាយុ​១៥​ឆ្នាំ ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។ បញ្ជាក់ថា​ជន​សង្សយ័បាន​ប្រព្រឹត្តល្មើស​ត្រង់​ចំណុច​ផ្ទះ របស់​ខ្លួន​ក្នុង​ភូមិ​បាក់​រនាស់ ឃុំ​តា​នូ​ន ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៦​នេះ​។​
​ប៉ូលីស​ផ្នែក​ព្រហ្មទណ្ឌ ខេត្ត​កោះកុង បានអោយដឹងថា ជនសង្ស័យ​មាន​ឈ្មោះ រដ្ឋ ថា ហៅ ឪ​អាកប ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរប​ធ្វើស្រែ​រស់នៅ​ភូមិ​បាក់​រនាស់​ឃុំ​តា​នូ​ន ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង
​ជនរងគ្រោះ​មានឈ្មោះ ហ​. ភ .​ភេទ​ស្រី អាយុ​០៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ដោយ​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​រំលោភ​ដោយ​ប្រើ​ម្រាមដៃ​បៀតបៀន​ប្រដាប់ភេទ​បណ្តាល​អោយ​រលាត់​មាន​ឈាម​តាម​ប្រដាប់ភេទ ។​
​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​កោះកុង ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ៕

aviary-image-1480081701019

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya