ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ឡាន​ដឹក​ឈើ​គ្រញូង​លោតឆ័ត្រ ជាប់អន្ទាក់​ប៉ូលិស

ឡាន​ដឹក​ឈើ​គ្រញូង​លោតឆ័ត្រ ជាប់អន្ទាក់​ប៉ូលិស

(​កំពង់ធំ​)៖ នៅ​រសៀល ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ កម្លាំង​អាវុធហត្ថ​ស្រុក​បារាយណ៍​សហការ​ជាមួយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ បារាយណ៍ និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ កំពង់ថ្ម បានចេញ​ស្ទាក់​ចាប់​រថយន្ត​កាមរី​ឆ្លាម​១​គ្រឿង ស្លាក​លេខ ភ្នំពេញ 2R-5303 ក្បែរ​ផ្សារ​កំពង់ថ្ម ក្នុងភូមិ​ត្រសក់ ឃុំ​បល្ល័ង្គ ស្រុក​បារាយណ៍ ដែល​កំពុង​ដឹកឈើ​ក្រញូង​ពេញ​ខាងក្នុង​។​
​មុននឹង​ធ្វើ​ការចាប់រ​ថ​យន្តកាមរី​ឆ្លាម ដែល​ដឹកឈើ​ក្រញូង​នេះ លោក​បានឲ្យ​កម្លាំង​ក្រោម​ឱវាទ ធ្វើការ​ស៊ើបអង្កេត​ជា​មុន​សិន​។ ដល់​រសៀល​ថ្ងៃ​នេះ ឈ្មួញ​ដឹក​ឈើ​ក្រញូង​បាន​ឆ្លងកាត់​ទឹកដី​លោក​មែន កម្លាំង​របស់លោក​ក៏​បាន​ដេញ​ស្ទាក់ រហូត​ដល់​ភូមិ​តា​ប្រុក ព្រំប្រទល់​ខេត្ត​កំពង់ចាម តៃកុង​រថយន្ត​ដឹកឈើ​ក្រញូង បាន​បត់​រថយន្ត​ត្រឡប់​ក្រោយ​វិញ លុះដល់​ចំណុច​ផ្សារ​កំពង់ថ្ម តៃកុង​រថយន្ត​ទំនងជា​បើក​រត់​មិន​រួច ក៏​ចុះ​រត់​ចូល​ផ្សារ​បាត់​ស្រ​ម៉ោល ចំណែក​រថយន្ត​ឆ្លាម​នោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​លើ​​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម ៕

fn-2016-11-25-17-14-51-2 fn-2016-11-25-17-15-00-1 fn-2016-11-25-17-15-00-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya