ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ឧត្តមសេនីយ៍ រុន រ័ត្ន​វាសនា​៖ ករណី​រថយន្ត​ដែល​ម្ចាស់​ចាស់ លក់​ឲ្យ​ម្ចាស់​ថ្មី មិន​កាត់ឈ្មោះ​ត្រឹមត្រូវ ហើយ​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ម្ចាស់​ទាំង​២​នឹង​ត្រូវ​ជាប់ទោស​

ឧត្តមសេនីយ៍ រុន រ័ត្ន​វាសនា​៖ ករណី​រថយន្ត​ដែល​ម្ចាស់​ចាស់ លក់​ឲ្យ​ម្ចាស់​ថ្មី មិន​កាត់ឈ្មោះ​ត្រឹមត្រូវ ហើយ​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ម្ចាស់​ទាំង​២​នឹង​ត្រូវ​ជាប់ទោស​

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដែល​បង្កឡើង​ដោយ​រថយន្ត​តាក់ស៊ី Lexus RX300 បុក​ជាមួយ​រថយន្ត​ធំ លើ​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង​នោះ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​វិច្ឆិកា​នេះ លោក​ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរបាល ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ អគ្គស្នងការដ្ឋាន គរ​បាល​ជាតិ សូម​ចូលរួម​ពន្យល់ ផ្នែក​ច្បាប់​ចរាច​រណ៍​ផ្លូវគោក​ពាក់ព័ន្ធ​ករណី បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ អ្នកបើកបរ​រត់គេច​ខ្លួន និង​ករណី​រថយន្ត​ដែល បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ម្ចាស់​ដើម​មិន​បាន​កាត់ឈ្មោះ ត្រឹមត្រូវ​ជា​ដើម​។​
​លោក​ឧត្តមសេនីយ៍ រុន រ័ត្ន​វាសនា បាន​បន្ត​ពន្យល់ថា «​ករណី​រថយន្ត​លក់​ទៅឲ្យ​ម្ចាស់​ថ្មី ដោយ​មិន​បាន​កាត់ឈ្មោះ ត្រឹមត្រូវ​» ក្នុងករណី​រថយន្ត​មួយ​បាន​លក់​ទៅឲ្យ​ម្ចាស់​ថ្មី ដោយ​មិន​បាន​កាត់ឈ្មោះ​ត្រឹមត្រូវ ហើយ​រថយន្ត​នោះ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដូច្នេះ​ម្ចាស់ រថយន្ត​ដើម តាម​ច្បាប់​ត្រូវ​ផ្តល់ សំណង​ទៅដល់​ជនរងគ្រោះ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ចំណែក​ម្ចាស់​រថយន្ត​ថ្មី ដែលជា អ្នកបើកបរ ក៏​ត្រូវ​ទទួលទោស​តាម​ច្បាប់​ផងដែរ​។​
​លោក​ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា បាន​ពន្យល់​តាម​ផ្លូវច្បាប់​មួយ​ទៀត​ថា​៖ ពាក់ព័ន្ធ​ករណី​អ្នកបើកបរ​រថយន្ត បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​រត់​គេចខ្លួន​បាត់​នោះ ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជន​នោះ​ត្រូវ​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ពី​៦​ខែ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ដល់​៤​លាន​រៀល​។​
​យោង​តាម​ច្បាប់​មាត្រា ៥៤៣៖ បាន​ថែ​ង​យ៉ាង​ដូច្នេះ​ថា «​បទ​រត់គេចខ្លួន ! អំពើ​ប្រព្រឹត្ត​ដោយ​អ្នកបើកបរ​យានជំនិះ​ផ្លូវគោក​ឬ​ផ្លូវទឹក​ដែល​បាន ដឹង​ច្បាស់​ថា ខ្លួន​ទើបតែ​បង្កឲ្យមាន​គ្រោះថ្នាក់ ឬ​ការខូចខាត ហើយ​មិន​ព្រម​ឈប់ ដើម្បី​គេចខ្លួន​ពី​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ ឬ​រដ្ឋប្បវេណី ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦(​ប្រាំមួយ​)​ខែ ទៅ ២ (​ពីរ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ ០០០ ០០០(​មួយ​លាន​) រៀល ទៅ ៤ ០០០ ០០០(​បួន​លាន​)​រៀល​»​។​
​ជាមួយគ្នានេះ ប្រធាន​នាយកដ្ឋាន​រូបនេះ ក៏បាន​អំពាវនាវ​ដល់​អ្នក​បើក​បរ​គ្រប់រូប មេត្តា​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ដោយ​ប្រុងប្រយ័ត្ន​។
​សូមជម្រាបថា គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​បណ្តាលឲ្យ​ស្លាប់​ទាំង​៥​នាក់ មាន​ប្រុស​ម្នាក់ និង​ស្រី​៤​នាក់ (​កុមារី​ម្នាក់​) ក្នុង​គ្រួសារ​តែមួយ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​ព្រា​ល ឃុំ​ព្រៃ​ស្វាយ​លើ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង​។​
​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​ដោយ​រថយន្ត​ដែល​ជនរងគ្រោះ​ជួល​ជិះ​ម៉ាក Lexus RX-300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2O-0998 បាន​ទៅបុក​ជាមួយ​រថយន្ត​ធន់​ធំ ម៉ាក HINO ពណ៌​ស ពាក់​ស្លាក​លេខ 3C-7509 ក្នុង​ទិសដៅ​បញ្ច្រាស់​គ្នា ពោល​រថយន្ត​របស់​ជ​ន​រងគ្រោះ ធ្វើដំណើរ​ពី​ទិសដៅ ភ្នំពេញ​-​បាត់ដំបង ហើយ​រថយន្ត HINO ធ្វើដំណើរ​ទិសដៅ បាត់ដំបង​-​ភ្នំពេញ​។​
​យោង​តាម​សមត្ថកិច្ច ដែល​បាន​ត្រួតពិនិត្យ​មើល​កាតគ្រី​រថយន្ត បានបង្ហាញ​ថា រថយន្ត HINO មាន​ម្ចាស់​កម្មសិទ្ធិ​ឈ្មោះ ឈុន រដ្ឋា រស់នៅ​ផ្ទះ​លេខ​១៩៣ ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយឡែក​រថយន្ត Lexus មាន​ម្ចាស់​កម្មសិទ្ធិ ជា​ក្រុមហ៊ុន ហូ​លី អ៉ី​ខូ អ៉ិន​ដាស់​ស្ទ្រៀ​ល​៕

15109557_113007389186462_2096701455719461965_n 15220245_113007489186452_418417319846790871_n 15230759_113007379186463_7768634806939630118_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya