ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ២​នាក់​ស្លាប់ និង​ម្នាក់​ទៀត​របួសធ្ងន់ ករណី​ឡាន​បុក​ម៉ូតូ​ ​

២​នាក់​ស្លាប់ និង​ម្នាក់​ទៀត​របួសធ្ងន់ ករណី​ឡាន​បុក​ម៉ូតូ​ ​

ខេត្ដ​សៀមរាប​៖​យ៉ាងហោច​ណាស់​មាន​មនុស្ស​ពីរ​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ និង​រថយន្ដ​សាំ​យ៉ុង ១៥​កៅអី បណ្ដាលឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​នឹង​៤០​នាទី​ព្រឹក ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ អាជ្ញាធរ​អប្សា​រា ស្ថិតក្នុង​ភូមិ​ត្រពាំងរុន ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ លោក​វរសេនីយ៍ត្រី ប៉ោះ ចន្ថា អធិការនគរបាលរ​ង​ស្រុក​ប្រាសាទបាគង ខេត្ដ​សៀមរាប​ទទួលបន្ទុក ចរាចរណ៍​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៏​នេះ បាន​កើតឡើង​រវាងរ​ថយ​ន្ត​សាំងយុង ១៥ កៅ ពណ៌​ស​ពាក់​ស្លាក់​លេខ ភ្នំពេញ 2 AI 1944 បុក​ជាមួយ​ម៉ូតូ​ម៉ាក់​ហុងដា សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ យ៉ាង​ពេញទំហឹង​បណ្ដាល​អោយ មនុស្ស​ប្រុស​ពីរ​នាក់​បាន​ស្លាប់​នៅ​ហ្នឹង​កន្កែង​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​។​
​លោក​អធិការ​នគរបាល​រង​បាន​បន្ដថា ការកើតមាន​គ្រោះថ្នាក់​នេះ ត្រូវបាន​សាក្សី ឲ្យដឹងថា រថយន្ដ​សាំ​យ៉ុង បាន​បើក​ពី​ទិស​លិច​ទៅ​កើត ស្រប​ពេល​ម៉ូតូ​បើក​ឆ្លងកាត់​ផ្លូវ​ឡើង​ពី​ត្បូង ហើយ​បត់​ទៅ​លិច​ដោយ​មិន​មាន​ការប្រុងប្រយ័ត្ន ទើប​បណ្ដាលឲ្យ​មាន​គ្រោះថ្នាក់​នេះ​កើតឡើង​តែ​ម្ដង​ ​ជនរងគ្រោះ​មាន​៖ ទី​១-​ឈ្មោះ វឿន វុន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​សំ​បាត ឃុំ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ជា​អ្នកបើកបរ (​ស្លាប់​)​។ ទី​២-​ឈ្មោះ សន សម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្រូច សង្កាត់​ក្របី​រៀល ក្រុង​/​ខេត្តសៀមរាប រួម​ដំណើរ (​ស្លាប់​)​។ ទី​៣-​ឈ្មោះ វឿន វ៉ុន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ឆ្នាំ រស់នៅ​ភូមិ​សំ​បាត ឃុំ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម ខេត្តសៀមរាប រួម​ដំណើរ (​រងរបួស​ធ្ងន់​)​។
​ចំពោះ​អ្នកបើកបរ​ពុំ​ស្គាល់​អត្តសញ្ញាណ ក្រោយពេល​កើតហេតុ​បាន​ចុះ​រត់គេចខ្លួន​បាត់​ស្រ​ម៉ោល​។ បច្ចុប្បន្ន​សព បន្ទាប់ពី​ធ្វើ​កំណត់ហេតុ និង​វាស់វេង​រួចហើយ សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុមគ្រួសារ​ដឹក​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំពោះ​វត្ថុតាង​សមត្ថកិច្ច​នគរបាល យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕

15107425_112975652522969_638209421778413298_n 15135914_112975702522964_1129550889277328133_n 15220181_112975692522965_6014019708597489341_n 15232315_112975649189636_1943230364219838173_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya