ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » រថភ្លើង​២​ខ្សែ​បុក​ចំ​មុខ​គ្នា​ពេញទំហឹង​នៅ​អ៊ីរ៉ង់ បង្ក​ឲ្យ​អ្នកដំណើរ​ស្លាប់ និង​របួស ២៥​នាក់

រថភ្លើង​២​ខ្សែ​បុក​ចំ​មុខ​គ្នា​ពេញទំហឹង​នៅ​អ៊ីរ៉ង់ បង្ក​ឲ្យ​អ្នកដំណើរ​ស្លាប់ និង​របួស ២៥​នាក់

(​តេ​ហេ​រ៉ង់​)៖ រថភ្លើង​ដឹក​អ្នកដំណើរ​ចំនួន​ពីរ​ខ្សែ​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង នៅ​ខេត្ត Semnan ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ហើយ​បាន​បណ្តាល​ឲ្យ មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ប្រាំ​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​ជាង​២០​នាក់​ផ្សេង​បាន​ទទួល​រងរបួស​យ៉ាងដំណំ​។ នេះ​បើ​តាម​ស្ថានីយ៍​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​មុន​នេះ​បន្តិច​នា​រសៀល​ថ្ងៃ​សុក្រ ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​
​ប្រភព​ព័ត៌មាន​ដដែល​បាន​ធ្វើ​សេចក្តីរាយការណ៍​ថា «​គិត​ត្រឹម​ពេល​នេះ​ចំនួន​អ្នកស្លាប់​សរុប​បាន​កើន​ដល់​ប្រាំ​នាក់ ខណៈ​មនុស្ស​ប្រហែល​ជាង ២០​នាក់​ទៀត​បាន ទទួល​រងរបួស និង​ត្រូវបាន​រួសរាន់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដែល​នៅ​កៀក​នឹង​កន្លែង​កើតហេតុ​បំផុត ដើម្បី​ជួយសង្គ្រោះ​ព្យាបាល​ហើយ​» ប៉ុន្តែ​ព័ត៌មាន​លម្អិត​អំពី​ចំនួន​អ្នកដំណើរ​សរុប​នៅលើ​រថភ្លើង​ទាំងពីរ​ខ្សែរ​នោះ ពុំ​ត្រូវ​បាន​បញ្ចេញ​ឲ្យដឹង​ឡើយ​។​
​គួរបញ្ជាក់​ថា បើ​យោង​តាម​ស្ថានីយ៍​ទូរទស្សន៍​ខាងលើ​ហេតុ​ការ​គ្រោះថ្នាក់​នេះ បាន​កើតឡើង​នៅ​ពេលដែល​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​ខ្សែរ​បាន​ជ្រុល​ទៅបុក នឹង​រថភ្លើង​មួយ​ខ្សែរ​ផ្សេងទៀត​ដែល​បាន​ចត​ស្ងៀម​ចោល​នៅ​ឯ​ស្ថានីយ៍ Haft-han ក្នុង​ទីក្រុង Shahroud ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៤០០​គីឡូម៉ែត្រ ភាគ​ខាងកើត​ទីក្រុង​តេ​ហេ​រ៉ង់​៕
_338fdd10-b2e6-11e6-9428-9e75312725ed

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya