ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អភិបាលខេត្ត​មណ្ឌលគិរី បាន​សម្រេច​ផ្តល់​ស្ពាន​យោល នៅ​ស្រុក​កោះ​ញែក អាច​នឹងដាក់ ឲ្យ​ដំណើរការ នៅ​ខែ​ធ្នូ ចុងឆ្នាំ​២០១៦​នេះ​ ​

អភិបាលខេត្ត​មណ្ឌលគិរី បាន​សម្រេច​ផ្តល់​ស្ពាន​យោល នៅ​ស្រុក​កោះ​ញែក អាច​នឹងដាក់ ឲ្យ​ដំណើរការ នៅ​ខែ​ធ្នូ ចុងឆ្នាំ​២០១៦​នេះ​ ​

មណ្ឌលគិរី​៖ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ លោក​បាន​ថ្លែងថា ដោយសារ​មាន​ការយឺតយ៉ាវ ការសាងសង់ ស្ពាន​យោល គឺ​បណ្តាលមកពី​ឆ្នាំនេះ ទឹក​ជំនាន់​ធំ​ខ្លាំងណាស់ ដូច្នេះ​ក្រុម​សា​សង់ មិន​អាច​សម្រុក​ធ្វើ​ការងារ​នេះ ឲ្យបាន​លឿន​នោះ​ឡើយ ម្យ៉ាងវិញទៀត​កាល ពី​ពេល​ថ្មីៗ​កន្លងទៅនេះ សម្ភារៈ​ធ្វើ​ស្ពាន​ជាច្រើន​ក្រុម​ជំនាញ បាន​ដឹក​ជញ្ជូន​ទៅ​ដាក់​ទីនោះ ប៉ុន្តែ​ជួប​គ្រោះ​ទឹក​ជំនាន់​ឡើង​ខ្លាំងពេក ក៏​ត្រូវ​បាន​ទឹក​ហូរ​កួច​បាត អស់​សម្ភារៈ​អស់​មួយចំនួនធំ តែ​ឥឡូវនេះ​ទឹក​ចាប់ផ្តើម​ស្រក​ទៅវិញ​ហើយ ក្រុម​ជាង​កំពុង​សម្រុក សាងសង់​ឲ្យបាន​រួចរាល់​ក្នុង​ខែ​ធ្នូ​ឆ្នាំនេះ​។​
​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ដាច់​ស្រ​យ៉ាល​មួយ ក្នុង​ឃុំ​សុខ​សាន ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ប្រមាណ​២០០​គ្រួសារ និង​សិស្សានុសិស្ស​ជាច្រើន​នាក់ បាន​សុំ​ឲ្យ​អជ្ញាធរខេត្ត​មណ្ឌលគិរី ឲ្យជួយ​សាងសង់​ស្ពាន​មួយកន្លែង នៅ​អូរ​ច្បារ ប្រវែង​ជិត​៩០​ម៉ែត្រ ដោយសារ​នៅ​ទីនោះ តាំងពី​យូរលង់​ណាស់​មកហើយ អ្នកធ្វើដំណើរ និង​ក្មេងៗ​សិស្សសាលា​នៅ​ត្រើយម្ខាង​អូរ​ច្បារ ដែល​ត្រូវ​ជិះ​ក្បូន​មក​ទីប្រជុំជន មក​សាលារៀន​។​
​ជា​រៀងរាល់ឆ្នាំ ពេល​រដូវវស្សា​មកដល់​ទឹកអូរ​ច្បារ ឡើង​ខ្លាំង​មិនអាច​ធ្វើដំណើរ ឆ្លងកាត់​ទី​នេះ​បាន​ទេ ពួកគេ​ត្រូវ​ជិះ​ក្បូនឫស្សី​មួយ​ផ្ទាំង ជា​យាន​ចម្លង សម្រាប់​នាំ​ពួក​គ្នា​មក​សាលារៀន​។ រូបភាព​និង​សកម្មភាព​បែប​នេះ ត្រូវបាន​មហាជន​នៅ​មូលដ្ឋាន​នោះ បាន​ធ្វើ​ការរិះគន់​ធ្ងន់ៗ ដល់​អាជ្ញាធរ​ស្រុក​កោះ​ញែក​ថា គ្មាន​ចេតនា ក្នុង​ការរក​ដំណោះស្រាយ ជូន​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍ ហើយ​ជាពិសេស​ក្មេងៗ​សិស្សសាលា ពិបាក​ក្នុងការ​ធ្វើ​ដំណើរ មក​សាលារៀន​តែម្តង​។​
​លោក សៀត គឹម​សាន នាយក​សាលា កែរ​ពៅ សិស្សានុសិស្ស​ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ទីនោះ បាននាំគ្នា​សម្តែង​នូវ​ការ​សាទរ ដល់​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ដែល​បាន​ជួយ​សម្រួល​ដល់​ទុក្ខលំបាក របស់​បងប្អូន​ប្រជាពលរដ្ឋ ៕
4becc04dbc4d1d8879978bd7ff6deb1d that-0402 that-0404

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya