ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរ​២​លើក ថ្ងៃ​តែ​មួយ ពេលវេលា​ខុសគ្នា បណ្តាលឲ្យ​ស្លាប់​ជន​រង​គ្រោះ​១​នាក់ របួសធ្ងន់​១​នាក់ មធ្យម​១​នាក់ ស្រាល​ម្នាក់ ​

គ្រោះថ្នាក់​ចរាចរ​២​លើក ថ្ងៃ​តែ​មួយ ពេលវេលា​ខុសគ្នា បណ្តាលឲ្យ​ស្លាប់​ជន​រង​គ្រោះ​១​នាក់ របួសធ្ងន់​១​នាក់ មធ្យម​១​នាក់ ស្រាល​ម្នាក់ ​

ខេត្ត​បាត់ដំបង​៖ ឃុំ​បួរ ស្រុក​ភ្នំព្រឹក​គ្រោះថ្នាក់​ចរាចរ​២​លើក ថ្ងៃ​តែ​មួយ ពេលវេលា​ខុសគ្នា បណ្តាលឲ្យ​ស្លាប់​ជន​រង​គ្រោះ​១​នាក់ របួសធ្ងន់​១​នាក់ មធ្យម​១​នាក់ ស្រាល​ម្នាក់ ។ ថ្ងៃទី​25​ខែ​11​ឆ្នាំ​2016 វេលា​ម៉ោង 8​និង​20​នាទី នៅ​ចំណុច​ភូមិ​អន្លង់​ស្តី ឃុំ​បួរ ស្រុក​ភ្នំព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាច​កើតឡើង​០១​លើក បង្កឡើង​ដោយ​រថយន្ត និង​ម៉ូតូ រថយន្ត​ម៉ាក​កាមរី​ឆ្លាម ពណ៍​ខ្មៅ ស្លាក​លេខ​បាត់ដំបង​2A 5611 អ្នកបើកបរ ឈ្មោះ ប៉ុល សី​ុ​ប៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ផ្តាច់​ព្រាត់ ឃុំ​ប​វេល ស្រុក​ប​វេល បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​វេវ ពណ៍​ខ្មៅ សេរី​២០០៦ បណ្តាលឲ្យ​រងរបួស​អ្នកជិៈ​ម៉ូតូ​ចំនួន​២​នាក់​ប្តី​ប្រពន្ធ ប្តី​ឈ្មោះ សុង ស្រៀ​ង អាយុ​៥១​ឆ្នាំ រងរបួស​ស្រាក ប្រពន្ធ​ឈ្មោះ គឺ​ម ផាត រងរបួស​មធ្យម ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​
​មូលហេតុៈ​ម៉ូតូ​បត់​ចូល​ផ្ទះ ឡាន​មក​ពី​ក្រោយ​បុក​តែ​ម្តង ។​
​ក្រោយពី​សមត្ថកិច្ច​យើង​ចុះ​វាស់វែង​កន្លែងកើតហេតុ​រួច បាន​យក​រថយន្ត និង​ម៉ូតូ​មក​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បួ​រ រងចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ។​
​ថ្ងៃទី​25.11.2016 វេលា​ម៉ោង 09​ៈ​00​នាទី នៅ​ចំណុច​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាច​កើតឡើង​០១​លើក បង្កឡើង​ដោយ​ម៉ូតូ និង​ម៉ូតូ ម៉ូតូ​ម៉ាក​សង់ ពណ៍​ខ្មៅ សេរី​២០១២ ស្លាក​លេខ​បាត់ដំបង 1M 4482 ម្ចាស់​ឈ្មោះ តន ចាន់​នឿត ភេទ​ប្រុស​អាយុ​៣៦ រងរបួស​ធ្ងន់ រស់នៅ​ភូមិ​សុ​ភី​១ សង្កាត់រ​ត​នះ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​វេវ ពណ៍​ខ្មៅ សេរី​១៩៩៨ ម្ចាស់​ឈ្មោះ នុ​ច ធី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ រងរបួស​ធ្ងន់ ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​បាន​ស្លាប់ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ មូលហេតុ ម៉ូតូ​ម៉ាក​វេវ បត់​ចូល​ផ្ទះ ម៉ូតូ​ម៉ាក​សង់ មក​ពី​ក្រោយ​បុក​តែម្តង​
​ក្រោយពី​សមត្ថកិច្ច​យើង​ចុះ​វាស់វែង​កន្លែងកើតហេតុ​រួច បាន​យក​ម៉ូតូ​ទាំង​០២​គ្រឿង មក​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បួ​រ រងចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕
15170807_112797809207420_1249043848547619892_n 15170938_112797905874077_5015729267600938105_n 15203370_112797799207421_494198500105490547_n 15230634_112797895874078_694586816677772240_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya