ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​ជនសង្ស័យ ២​នាក់ ករណី​គ្រឿងញៀន ​

ប៉ូលិស​ឃាត់​ជនសង្ស័យ ២​នាក់ ករណី​គ្រឿងញៀន ​

កំពត​៖ កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆកា ឆ្នាំ​២០១៦ ត្រូវ​កម្លាំង​ក្រុម​ត្រួតពិនិត្យ ចរាចរណ៍​ផ្លូវគោក ស្រុក​បន្ទាយមាស ឃាត់ខ្លួន និង​ដកហូត​គ្រឿងញៀន ១​កញ្ចប់​ធំ នៅលើ​ផ្លូវជាតិ​លេខ​៣១ ស្ថិតក្នុង​ភូមិ​ត្រពាំង​មន្ត្រី ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស ខេត្ត​កំពត​។​
​ជនសង្ស័យ​ទាំង ២​នាក់ ទី​១. ឈ្មោះ កែវ សុភ័ណ្ឌ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី  ឃុំ​តានី ស្រុក​អង្គរជ័យ ខេត្ត​កំពត និង​ទី​២. ឈ្មោះ ពៅ ដា​វីត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​។ នគរបាល​ដដែល បាន​បន្តថា ពេល​ឃាត់ខ្លួន កម្លាំង​បាន​ឆែកឆេរ​រកឃើញ សម្ភារៈ​ក្នុង​ម៉ូតូ រួមមាន ម្សៅ​ក្រាម​ពណ៌​ស ១​កញ្ចប់​ធំ​, ទូរស័ព្ទដៃ ២​គ្រឿង​, ដែកកេះ​ពីរ​, ដបទឹកក្រូច​កែឆ្នៃ សម្រាប់​ជក់​មួយ​, ទុយោ​សម្រាប់​ចូក​គ្រឿងញៀន​មួយ​។​
​កម្លាំង​នគរបាល ក្រុម​ត្រួតពិនិត្យ ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ដាក់​ត្រួតពិនិត្យ លើ​ដងផ្លូវ​ជាតិ​លេខ​៣១ ស្ថិតនៅ​ភូមិ​-​ឃុំ កន្លែង​ឃាត់​ជនសង្ស័យ ទាំង​២​នាក់​នេះ ដែល​ជិះ​ម៉ូតូ ១​គ្រឿង​ឌុប​គ្នា ម៉ូតូ​ម៉ាក​ស្មា​ក់វី ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1BZ-5425​។ ក្រោយ​ឃាត់ខ្លួន​ភ្លាម កម្លាំង​បាន​នាំ​ពួកគេ ទៅ​បំពេញ​សំណុំរឿង នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។ បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង​បញ្ជូន​បន្ត ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕
1dd9b46dff24adf3ac8ef0e1b86bee33

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya