ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ទាំង​២​នាក់​ ​

ឡាន​បុក​ម៉ូតូ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ទាំង​២​នាក់​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៤ វិច្ឆិកា ឆ្នាំ​២០១៦ ស្ថិត​ត្រង់​ចំណុច​ផ្លូវ​៣១៥ កែង​និង​ផ្លូវ​៥១៦ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក​។ គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​កាមរី ហាយ​ប្រ៊ីត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-1323 ជិះ​ដោយ​បុរស​ពីរ​នាក់​មិន​ស្គាល់​ឈ្មោះ មក​ឈប់​និយាយ​គ្នា​ជាមួយ​ខាង​ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CH-3744  ជិះ​ដោយ​បុរស​២​នាក់​ដែល​ជា​អាវុធហត្ថ ។​

​បន្តិចក្រោយមក ស្រាប់តែ​រថយន្ត​បង្ក​បើក​តាមផ្លូវ​៣១៥ បាន​ប្រមាណ​ជា​២០ ទៅ​៣០​ម៉ែត្រ ក៏​បាន​បត់​ត្រឡប់​ក្រោយ​វិញ ហើយ​ជិះ​សំដៅ​ទៅ​បុក​ម៉ូតូ​រងគ្រោះ​ខាងលើ​ពេញ​ទំហឹង បណ្ដាល​ឱ្យ​ម៉ូតូ​រងគ្រោះ​ដែល​មាន​ម្ចាស់​ម៉ូតូ​អង្គុយ​លើ​ម៉ូតូ​នោះ​ប៉ើង​ចេញពី​ម៉ូតូ​ដួល​រងរបួស​ធ្ងន់​ទាំង​២​នាក់ ។​

​បើតាម​សម្តី​បុរស​ម្នាក់ ជា​សន្តិសុខ​ផ្សារ​ទំនើប​TK សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ថា ការពិត មុនពេល​កើតហេតុ គេ​ឃើញ​ខាង​រថយន្ត​បង្ក​និង​ម៉ូតូ បាន​ឈប់​ឈ្លោះ​គ្នា​នៅត្រង់​ចំណុច​នោះ តែ​មិនដឹងថា ឈ្លោះ​គ្នា​រឿង​អ្វី​នោះទេ ហើយ​គាត់​សង្ស័យថា រថយន្ត​បាន​គុំគួន​ខាង​ម៉ូតូ ទើបបានជា​បើករថយន្ត​ចេញ​បាន​បន្តិច ក៏​បាន​បត់​ក្បាល​រថយន្ត​សំដៅ​ជិះ​បំបុក​ខាង​ម៉ូតូ បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ទាំង​ពីរ​នាក់​តែ​ម្ដង​ទៅ​។​

​មុនពេល​កើតហេតុ រូបគេ​ទាំងអស់គ្នា​ជិះ​ម៉ូតូ​ពី​គ្រឿង​មាន​គ្នា​បួន​នាក់ ទើបតែ​ចេញ​មកពី​ក្លឹប​កម្សាន្ត​មួយកន្លែង ពេល​កំពុង​តែ​ជិះ​ម៉ូតូ​តាម​ដងផ្លូវ ស្រាប់តែ​មាន​រថយន្ត​បង្ក​ខាងលើ បាន​ជិះ​ប៉ះ​ម៉ូតូ​របស់​គ្នា​គាត់​ក្រោយ មក​ពួកគាត់​បាន​ជិះ​ម៉ូតូ​ដេញ​តាម​រហូតមកដល់​ចំណុច​ខាងលើ ហើយ​បាន​សួរនាំ​ហេតុ​អី បានជា​គាត់​បើករថយន្ត​កៀរ​ម៉ូតូ​របស់​គាត់​បែប​នេះ តែ​មិន​ដឹង​ជា​យ៉ាង​មេ​ច ស្រាប់តែ​ម្ចាស់​រថយន្ត​ខាងលើ បាន​បើករថយន្ត​មក​បំបុក​ម៉ូតូ​របស់​មិត្ត​របស់​គាត់​បណ្ដាលឱ្យរ​ង​របួសធ្ងន់​ពីរ​នាក់​យ៉ាងធ្ងន់ធ្ងរ ៕
882096c1-82ee-4628-823f-629709662d9d a6ac1986-86a9-4e54-abd7-240a56b327e6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya