ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ដើរ​ឆ្លងថ្នល់​ត្រូវ​ឡាន​បុក បណ្តាលឲ្យ​ស្លាប់​

បុរស​ម្នាក់​ដើរ​ឆ្លងថ្នល់​ត្រូវ​ឡាន​បុក បណ្តាលឲ្យ​ស្លាប់​

​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី​យប់ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ខាងលិច​ប៉ុស្តិ៍​កន្ទោក​ប្រហែល ២០០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​
​មុនពេល​កើតហេតុ គេ​បានលឺ​សូរ​សំឡេង​រថយន្ត​ជាន់​ហ្វ្រាំង​អូស បន្ទាប់មក​ក៏​លឺសូរ​បែក​កញ្ចក់ ភ្លាមៗ​នោះ ក៏​មាន​មនុស្ស​រត់​មក​មើល ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​កណ្តាលផ្លូវ​ថែមទាំង​មាន​ស្នាម​ឈាម​ទៀតផង ។​
​តាម​ការពិនិត្យ​មើល​ស្លា​ក​ស្នាម កង់​រថយន្ត និង​សភាព​សាកសព​ដេក​នៅលើ​ថ្នល់ គេ​អាចសន្និដ្ឋាន​ដឹងថា រថយន្ត​បង្ក​ជា​រថយន្ត​ធុន​តូច ដែល​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​ទឹសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​លឿន ព្រោះ​ស្នាម​អូស​កង់​គឺមាន​ប្រវែង​ប្រហែល​២០​ម៉ែត្រ ហើយ​ជនរងគ្រោះ​ទំនង​ជា​ដើរ​ឆ្លងផ្លូវ​ជិត​ផុត​ទៅ​ហើយ​ទើប​រថយន្តបុក គួបផ្សំ​និង​ទី​កន្លែង​កើតហេតុ​ងងឹត​ផង​នោះ ទើប​ធ្វើឲ្យ​អ្នកបើកបរ​មើលមិនឃើ​ញ​អ្នកដើរ តែ​ទោះ​យ៉ាងណា នេះ​គ្រាន់តែ​ជា​ការសន្និដ្ឋាន​របស់​ស​ម​ត្ថ​កិច្ច​ប៉ុណ្ណោះ ៕

1 image2-19

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya