ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​របួសធ្ងន់ស​ង​ខាង​ ​

ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​របួសធ្ងន់ស​ង​ខាង​ ​

ភ្នំពេញ ៖ មនុស្ស​២​នាក់​រងរបួស​ធ្ងន់ ម្នាក់​បាក់​ដៃ ម្នាក់​ទៀត​បាក់ជើង បន្ទាប់​ពី​ជិះ​ម៉ូតូ​បុក​គ្នា នៅលើ​កំណាត់​ផ្លូវ​QMI ភូ​ម​៨​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃទី​២៤ ខែវិច្ឆុកា ឆ្នាំ​២០១៦ ។
​តាម​ប្រភព​នៅ​កន្លែង​បានឲ្យដឹងថា មូ​៉​តូ​មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ សេរី​២០១១​ឡើង​តែម​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AN-1921 បើកបរ​ដោយ​ឈ្មោះ ភឿន ស្រស់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ មាន​ស្រុកកំណើត នៅ​ស្រុក គងពិសី ខេត្ត​កំពង់ស្ពឺ រងរបួស​បាក់ដៃ​ស្តាំ ។ ចំណែក​មូ​៉​តូ​មួយគ្រឿង​ទៀត​ម៉ាក ហុងដា សេ​១២៥ សេរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CN-1224 បើកបរ​ដោយ​យុវជន ឈ្មោះ ឃុន ពេជ្រ អាយុ​១៨​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ ផ្ទះជួល​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ មាន​ស្រុកកំណើត នៅ​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម រងរបួស​បាក់​ជើង​ស្តាំ ។​
​បើ​តាម​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​បាបឲ្យដឹងថា មុន​កើតហេតុ ជនរងគ្រោះ ខាងមូ៉​តូ សេរី​២០១១ ឡើង​តែម​២០១៥ បើក​បោះពួយ​តាម​ផ្លូវ​QMI ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ វ៉ា​ជែង​មូ​៉​តូ​ផ្សេង​ខាង​មុខ​ជ្រុល​ទៅ​បុក​ជាមួយមូ​៉​តូ សេរី​២០១៤ របស់​យុវជន​រងគ្រោះ​ដែល​ជិះ​ពី​ជើង​ទៅ​ត្បូង​ច្រាសទិស​គ្នា បណ្តាលឲ្យ​ដួល​រងរបួស​ធ្ងន់​សងខា​ង ។​
​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ។ ចំណែកឯ​មូ​៉​តូ​ទាំង​២​គ្រឿង​ត្រូវបាន​នគរបាល​ជំនាញ វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន រងចាំ​ដោះស្រាយ​ពេល​ក្រោយ ៕

15107463_585357001657154_7846661782414642149_n 15203363_585356994990488_2112129840979433227_n 15232208_585356991657155_4530988031914361117_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya