ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជន​ចាប់ជំរិត​២​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​

ប៉ូលិស​ឃាត់ខ្លួន​ជន​ចាប់ជំរិត​២​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​

កណ្តាល​៖ នៅ​ល្ងាច​ថ្ងៃទី​២៤ ខែវិចិ្ចកា ឆ្នាំ​២០១៦ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល សហការ​កម្លាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើកា​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​២​នាក់ ដែល​ពាក់​ព​ន្ឋ័ក្នុង​ករណី​ចាប់ជំរិត នៅក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​
​ករណី​ចាប់ជំរិត​នេះ​បាន​កើតឡើង នៅ​យប់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិត​នៅ​បូរី​ញូ​ថោន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រួច​មក​កម្លាំង​នគរបាល​បាន​បើក​ប្រតិបត្តិ​ការស្រាវជ្រាវ​ឈាន​ទៅ​ដល់​កំណត់​មុខសញ្ញា​ដឹង​ថា​ជនល្មើស​មក​លាក់ខ្លួន​ក្នុង​ទឹកដី​ក្រុង​តាខ្មៅ​ទើប​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ​ចុះ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​ឈាន​ទៅ​ចាប់​ខ្លូន​ជនជាតិ​ចិន​២​នាក់ និង​រំដោះ​បាន​នារី​រងគ្រោះ​បាន​កាល​ពី​ថ្ល្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​
​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ចាប់ជំរិត​នារី​រងគ្រោះ ទៅ​កាន់​ផ្ទះសំណាក់​ឈ្មោះ ដា​ឡា​វ៉ាន់ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ ដោយ​ជនសង្ស័យ​បាន​គំរាម​ទារលុយ ចំនួន​១​ម៉ឺន​ដុល្លារ ពី​ថៅកែ​ហាង​នារី​រងគ្រោះ ហើយ​បើ​មិន​ឲ្យ​ទេ ពួកគេ​នឹង​សម្លាប់​នាង​ចោល នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់​។​
​ដោយ​គម្រាម​ថា​នៅ​ម៉ោង​៣ រសៀល​ថ្ងៃ​នេះ បើ​មិន​បាន​លុយ​ចំនួន​១​ម៉ឺន​ដុល្លារ​ទេ នឹង​សម្លាប់​នារី​រងគ្រោះ​ចោល​តែម្តង​។ ក្រោយពេល​បង្ក្រាប​ករណី​ចាប់ជំរិត​នេះ​បាន​ហើយ ជនសង្ស័យ​ទាំង​២​នាក់ កម្លាំង​នគរបាល​ខេត្ត​កណ្តាល​បាន​ប្រគល់​អោយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕

fb_img_1480035569266 fb_img_1480035571722 fb_img_1480035574235 fb_img_1480035577624 fb_img_1480036343600

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya