ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ស្រាវជ្រាវ​រកឃើញ ឃាត់ខ្លួន​ក្រុម​ចោរប្លន់​ម្នាក់ ​

ប៉ូលិស​ស្រាវជ្រាវ​រកឃើញ ឃាត់ខ្លួន​ក្រុម​ចោរប្លន់​ម្នាក់ ​

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បក្ខពួក​ចោរប្លន់​ម្នាក់ (​ប្រើ​ដាវ​កាប់​ប្លន់​យក​ម៉ូតូ​) ក្នុងចំណោម​បក្ខពួក​ចំនួន ៩​នាក់​ទៀត (​ឃាត់ខ្លួន​បាន​ហើយ​) នៅត្រង់​ចំណុច​ផ្ទះជួល​ម្ដុំ​រង្វង់​មូល​កាំកូ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ។​
​ជនសង្ស័យ​ខាងលើ​ឈ្មោះ ស្វាយ មាន​ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​ទីកន្លែង​ខាងលើ ត្រូវ​ជា​ជនសង្ស័យ​ទី​១០ ដែល​សមត្ថកិច្ច បាន​បង្ក្រាប​បាន ៩​នាក់ កន្លងមក ដោយ​ពួកគេ​បានធ្វើ​សកម្មភាព​ប្រើ​ដាវ​កាប់​ប្លន់​យក​ម៉ូតូ នៅតាម​ដងផ្លូវ​ចំនួន​៥​កន្លែង ក្នុង​ខណ្ឌ​ឫស្សីកែវ ។​
​ទីតាំង និង​ពេលវេលា​ដែល​ក្រុមចោរប្លន់​ទាំង ៥​លើក ទី​១. នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​១​នាទី​រំលង​អាធ្រា​ត នៅ​ចំណុច​មុខ​ណែ​ត​៨៩ ផ្លូវជាតិ​លេខ​៥ សង្កាត់​ទួល​សង្កែ​, ទី​២. នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា វេលា​ម៉ោង​២ និង​៣០​នាទី រំលង​អាធ្រា​ត នៅ​ចំណុចផ្លូង​៥៩៨ ក្រុម​១១ ភូមិ​ទួលគោក​សង្កាត់​ទួល​សង្កែ​, ទី​៣. នៅ​ថ្ងៃ​ទី​២៨  ខែ​សីហា វេលា​ម៉ោង​២ និង​១០​នាទី រំលង​អាធ្រា​ត នៅ​ចំណុច​ផ្លូវ​៥៩៨ ក្រុមទី​១២ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​, ទី​៤. នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា វេលា​ម៉ោង​១ រំលង​អាធ្រា​ត នៅ​ចំណុច​ផ្លូវ​បណ្ឌិត​ម៉ុង​រិទ្ធី ក្រុម​៩ សង្កាត់​ទួល​សង្កែ និង​ទី​៥. នៅ​ថ្ងៃ​ទី​១៤   ខែតុលា​វេលា​ម៉ោង​១ និង​៣០​នាទី រំលង​អាធ្រា​ត នៅ​ចំណុច​ផ្លូវលំ ក្រុម​៩ ភូមិ​ទួលគោក សង្កា​តត់​ទួល​សង្កែ ។​
​ជនសង្ស័យ​ទាំងនោះ ទី​១. ឈ្មោះ ថាច់ ថង​ថាំង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​, ទី​២. ថុន សុជាតិ    ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​៣. អ៊ុក ហ៊ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ទី​៤. សុភាព វិសាល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ទី​៥. មុន្នី ស៊ី​សុ​វ៉ាត់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​៦. សូ សុ​វណ្ណៈ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​, ទី​៧. សុខ វ៉ា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​, ទី​៨. ជួន វិចិត្រ ហៅ​សិដ្ឋ ភេទ​ប្រុស​អាយុ ២៣​ឆ្នាំ​, ទី​៩. អៃ ដា​រ៉ា ហៅ​អា​រ៉ា​ដូង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​ជនសង្ស័យ​ទី​១០. ដែល​ទើបនឹង​ឃាត់ខ្លួន​បាន​ឈ្មោះ​ស្វាយ មាន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៕
ch-00355

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya