ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ក្រុម​ជួញដូរ​គ្រឿងញៀន នូវ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ​

ប៉ូលិស​ចាប់​ក្រុម​ជួញដូរ​គ្រឿងញៀន នូវ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ​

ខេត្ត​កណ្តាល ៖ កើត​ហេតុថៃ្ង​ទី​២៤​ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៥​និង​៣០​នាទី នៅ​ចំណុច​ផ្លូវលំ ភូមិ​ទឹកជា​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ ជនល្មើស​មាន​ចំនួន​០២​នាក់​(​ឃាត់ខ្លួន​)១-​ឈ្មោះ សុខ សាន្ត ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​កម្មករសំណង់​នៅ​ភូមិ​ត្រពាំង​ពើក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ។ ២.​ឈ្មោះ​ថុល​រិនដា​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​មិន​ពិត​រស់នៅ​ភូមិ​ត្រពាំង​ភូមិ​ឃុំ​ពើក​ស្រុក​អង្គស្នួល​ខេត្ត​កណ្ដាល​។​វត្ថុតាង​ចាប់​យក​រួមមាន​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​០៧​កញ្ចប់ តូច​,​ទូរ​សព្ទ័​ដៃ​០៣​ម៉ាក​ណូគា​ចុច​ពិល​ចំនួន​០២​គ្រឿង ម៉ា​កអិល​ជី​០១​គ្រឿង​សេរី​ចាស់​,​ដាវ​ដែក​០១​កាំ​ប៉ិត​ផ្គាក់​០១​កាំ​ប៉ិតប៉ុង័​តោ និង​ឧបកណ៍ប្រើប្រាស់​និង​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​។
​សភាព​នៃ​រឿងហេតុ​នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​កម្លាំង​ជំនាញ​នគរបាល​ស្រុក​បាន​ទទួល​ព័ត៌មាន​ពី​កំលាំង​មូលដ្ឋាន ថា​មាន​មុខសញ្ញា​កំពុង​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុច​ខាងលើ​ទើប​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បង្ក្រាប​និង​ចាប់ខ្លួន​បាន​ជនល្មើស​០១​នាក់​រកឃើញ​ថ្នាំ​ញៀន​ចំនួន​០៧​កញ្ចប់​នៅក្នុង​កញ្ចប់​បារី​ហ្វីន​។ ក្រោយ​ពី​ទទួលបញ្ជា​ពី​ឯកឧត្ដម​ស្នងការ​នគ​របាល​ខេត្ត​និង​មាន​ការឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​ខេត្ត​កណ្ដាល​នឹង​មាន​ការចូលរួម​ពី​លោក​មេភូមិ​លោក​មេឃុំ​សាក្សី​និង​យល់ព្រម​ពី​ម្ចាស់ផ្ទះ កម្លាំង​ជំនាញ​បាន​ធ្វើ​ការឆែកឆេរ​ផ្ទះ និង រកឃើញ​ដាវ​ដែក​០១​កាំបិុតផ្គាក់​០១​ប៉ុង័​តោ​០១​ទូរស័ព្ទ​អិន​ចុច​ពិល​០១​។ បច្ចុប្បន្ន​ជនល្មើស​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

15179030_1788563628084461_6750324409333953431_n 15202498_1788563578084466_623026392491926417_n 15220234_1788563604751130_169880058680175293_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya