ភ្នំពេញ ៖ កាលពីវេលាម៉េង៨និង៣០នាទីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ ក្រសួងធនធានទឹកនិងឧតុនិយម ស្របពេលដែលកំពុងតាមដានស្ថានភាពជំនន់ទឹកភ្លៀង និងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីរំដោះទឹកសង្គ្រោះស្រូវរបស់ប្រជា ពលដ្ឋនោះ ក៏បានបើកយុទ្ធនាការបង្ក្រាបការបូមខ្សាច់ដោយខុសច្បាប់នៅតាមដង ទន្លេ ។
មន្ដ្រី ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថា ប្រតិបត្ដិការចុះបង្ក្រាបការបូមខ្សាច់ខុសច្បាប់ដោយក្រុមការងារ គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់សហការជាមួយកម្លាំងអន្ដរាគមន៍ អគ្គស្នងការនគរបាលជាតិបង្ក្រាបបានម៉ាស៊ីបបូមខ្សាច់ចំនួន១៣គ្រឿង ដែលទីតាំងទី១-ស្ថិតនៅភូមិក្បាលកោះ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល រឹបអូសម៉ាស៊ីនបូមខ្សាច់បាន៦គ្រឿង និងទីតាំងទី២-ស្ថិតនៅចំណុចឃុំព្រែកហ្លួង រឹបអូសបានសាឡង់បូមខ្សាច់ចំនួម៤គ្រឿង និងក្បាលម៉ាស៊ីនបូមចំនួន៣គ្រឿង ។
តាមការបញ្ជាក់ឱ្យដឹងពីមន្ដ្រី ក្រសួងធនធានទឹកនិងឧតុនិយមប្រតិបត្ដិការនេះនឹងបន្ដធ្វើជាលក្ខណៈ ទ្រង់ទ្រាយធំនៅតាមដងទន្លេដោយការយកចិត្ដទុកដាក់បំផុតតាមបញ្ជាពី លោកលឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹកនិងឧតុនិយម ៕
» Breaking News, ព័ត៌មានជាតិ » ក្រសួងធនធានទឹកនិងឧតុនិយមបើកយុទ្ធនាការបង្ក្រាបអាជីវកម្មបូមខ្សាច់ខុសច្បាប់