ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ស្លាប់​៤​នាក់ និង​២២​នាក់​របួស គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦

ស្លាប់​៤​នាក់ និង​២២​នាក់​របួស គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦

(​ភ្នំពេញ​)៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៤​ខែវិច្ឆិកា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស កើតឡើង​ចំនួន​១០​លើក (​យប់​២​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់​៤​នាក់ របួសធ្ងន់​១០​នាក់ និង​របួសស្រាល​១២​នាក់​។​
​ប្រភព​ព័ត៌មាន​ដដែល​បញ្ជាក់​ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​១០​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ដ សរុប​ចំនួន​១១​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​១០​គ្រឿង​, រថយន្ដ​ធុន​ធំ​១​គ្រឿង និង​អ្នក​ថ្មើរជើង​៣​នាក់ ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​៥​លើក​, បត់​គ្រោះថ្នាក់​១​លើក​, មិន​ប្រកាន់​ស្ដាំ​២​លើក​, ស្រវឹង​១​លើក និង​មិន​គោរព​សិទ្ធិ​១​លើក​៕

fn-2016-11-22-12-03-55-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya