ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​៣​នាក់ ផ្ទះសំណាក់​យីហោ “​មាន​លាភ​” ​

ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​៣​នាក់ ផ្ទះសំណាក់​យីហោ “​មាន​លាភ​” ​

ខេត្ត​កណ្តាល​៖ សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល​បើក​ប្រតិបត្តិការ​បង្ក្រាប​ចាប់ខ្លួន​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​៣​នាក់ នៅក្នុង​បន្ទប់​លេខ​១០៣ របស់​ផ្ទះសំណាក់​យីហោ “​មាន​លាភ​” មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។​
​លោក​វរសេនីយ៍ទោ មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល​បានឲ្យដឹងថា ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​នគរបាល​ស្រុក បាន​ការឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កណ្តាល និង​ការណែនាំ​ពី​លោកស្នងការ​នគរបាល​ខេត្ត ធ្វើការ​ឆែកឆេរ​បន្ទប់​ផ្ទះសំណាក់​យីហោ​“​មាន​លាភ​” រឹបអូស​វត្ថុតាង​រួមមាន​៖ ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក​ចំនួន​៥​កញ្ចប់ ,​ទូរស័ព្ទដៃ​២​គ្រឿង ,​សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន និង​ឧបករណ៍​សេព​គ្រឿងញៀន​ជាច្រើន​ទៀត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ។​
​លោក​អធិការ​បាន​បន្តថា ជនសង្ស័យ​៣​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ ទី​១-​ឈ្មោះ​ចែម រ៉ា​ម៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជា​អ្នកមើលការខុសត្រូវ​នៅ​ផ្ទះសំណាក់​ខាងលើ​នេះ បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងធ្វើការ (​ជា​អ្នក​ជួញដូរ​) ទី​២-​ឈ្មោះ ម៉ក់ វិសិ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ជា​អ្នក​ប្រើប្រាស់​) មាន​ទីលំនៅ​ភូមិ​ស្រ​ង៉ែ ឃុំ​ជើង​រា​ស់ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ទី​៣-​ឈ្មោះ ឡុង កញ្ញា ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ជា​អ្នក​ប្រើប្រាស់​) មាន​ទីលំនៅ​ភូមិ​ក្រាំង​ម្កាក់ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ។​
​លោក​វរសេនីយ៍ទោ មាន សំណាង បានបញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ ចែម រ៉ា​ម៉ា ជា​អ្នកមើលការខុសត្រូវ​នៅ​ផ្ទះសំណាក់​ខាងលើ​នេះ គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្មភាព​ដែល​សមត្ថកិច្ច​នគរបាល​ស្រុក​កំណត់ និង​តាមដាន​នា​ពេលកន្លងមក ។ ដោយ​មាន​ការសហការ​ពី​ម្ចាស់​ផ្ទះសំណាក់ សមត្ថកិច្ច​បាន​ឈាន​ដល់​ធ្វើការ​បង្ក្រាប​ជាក់ស្តែង ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​រួមជាមួយ​វត្ថុតាង​ពាក់ព័ន្ធ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល​ជនសង្ស័យ​ឈ្មោះ ចែម រ៉ា​ម៉ា បាន​សារភាព​ថា ថ្នាំញៀន​ខាងលើ​នេះ​រូបគេ​បាន​ទិញ​ពី​មេក្លោង​ជួញដូរ​គ្រឿងញៀន​នៅ​ម្តុំ​បុរី​ពិភពថ្មី សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដើម្បី​ជួញដូរ​បន្ត​ទៅ​ឲ្យ​អ្នកប្រើប្រាស់​នៅក្នុង​ផ្ទះសំណាក់ និង​ខាងក្រៅ​ផ្ទះសំណាក់​ដែល​បាន​ទំនាក់ទំនង​ទិញ ៕

15134530_1750175395308379_4169939212548746421_n 15171088_1750175451975040_1027898080678411055_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya