ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ រវាង​ឡាន​តាក់ស៊ី​និង​រថយន្ត​ធំ នៅលើ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ស្រុក​មោង​ឬ​ស្សី ស្លាប់​ពី​៤​ទៅ​៥​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ រវាង​ឡាន​តាក់ស៊ី​និង​រថយន្ត​ធំ នៅលើ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ស្រុក​មោង​ឬ​ស្សី ស្លាប់​ពី​៤​ទៅ​៥​នាក់​

(​បាត់ដំបង​)៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បាន​កើតឡើង នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ លើ​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅក្នុង ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង បង្ក​ឡើង​រវាង​រថយន្ត​ធំ បុក​ជាមួយ​រថយន្ត​ដឹក​អ្នកដំណើរ បណ្តាលឲ្យ​មនុស្ស​ពី ៤​ទៅ​៥​នាក់​បាន​ស្លាប់ យ៉ាង​អាណោចអាធ័ម​។​
​សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ ដែល​កំពុង​យក​ព័ត៌មាន នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដ៏​រន្ធត់​នេះ កើតឡើង​នៅ​ចំណុច​ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង​។​
​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នេះ​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្ត​តាក់ស៊ី​ម៉ាក Lexus RX300 បើក​ពី​ភ្នំពេញ ទៅ​ខេត្ត​បាត់ដំបង ពេល​មកដល់​កន្លែងកើតហេតុ អ្នកបើកបរ​ដូចជា​មាន​អាការៈ​ងងុយដេក ក៏​រេ​ចង្កូត​រថយន្ត​ទៅ​បុក​នឹង រថយន្ត​ដឹកទំនិញ​ធុន​ធំ ដែល​បើកបរ​បញ្ច្រាសទិស​គ្នា យ៉ាង​ពេញទំហឹង​។
​សេចក្តីរាយការណ៍​ជំ​ហ៊ាន​ដំបូង ពី​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍ ផ្ទាល់​ភ្នែក​បានឲ្យដឹងថា គ្រោះថ្នាក់​នេះ​អ្នកស្លាប់​មាន​ប្រហែល ពី​៤​ទៅ​៥​នាក់ ដែល​ក្នុង​រថយន្ត​តាក់ស៉ី ស្លាប់​ទាំងអស់ រួម​មាន​ស្ត្រី​និង​ក្មេង​ស្រី​ផងដែរ ខណៈ​អ្នកបើកបរ​រត់គេចខ្លួន​។ ចំណែក​ក្នុង​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​អ្នកបើកបរ​ក៏បាន រត់គេច​ផងដែរ​៕
14956372_585255511667303_5884853051090059866_n 15192561_585259061666948_410768575363253526_n 15203145_585259058333615_1581124741385883664_n 15232183_585255458333975_8416125258691369292_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya