ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​លឿន​ពេក គេច​បង្គោល​ភ្លើង​មិនទាន់​ ​

ជិះ​ម៉ូតូ​លឿន​ពេក គេច​បង្គោល​ភ្លើង​មិនទាន់​ ​

ខេត្ត​កណ្ដាល​៖  កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ ថ្ងៃទី​២៣​វិច្ឆិកា​ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ភូមិ ត្រពាំង​ត្នោត ឃុំ ម្កាក់​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ផ្លូវ​បេតុង​។ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បណ្ដាលឲ្យ​ស្លាប់​០១​នាក់​ប្រុស​នៅ​កន្លែងកើតហេតុ និង​រងរបួស​ធ្ងន់​០១​នាក់​ប្រុស​។​
​ប្រភព​ពី​នគរបាល​ខេត្ត​បានឲ្យដឹងថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក XR​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​1CP-8433​បើកបរ​ដោយ​ឈ្មោះ​ហេង គឹម​ហ៊ុយ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​កម្មករ នៅ​ភូមិ​ត្នោត​ខ្ពស់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​គ្មាន​មួក គ្មាន​កញ្ចក់ (​ស្លាប់​នៅ​កន្លែងកើតហេតុ​) ឌុប​ឈ្មោះ​ប៉ឹន ភា​រា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​មុខរបរ​ជាង​ម៉ូតូ​(​របួសធ្ងន់​) ត្រូវជា​បងប្អូន​និង​គ្នា​ដែល​បើកបរ​មកពី​ទិស​ខាងលិច​ទៅ​ទិសខាងកើត លុះដល់​ចំណុច​ខាងលើ​បាន​ធ្លាក់​ផ្លូវ​ជ្រុល​ទៅ​បុក​ចំ​បង្គោល​ខ្សែរ​មិត្ត​ហ្វូន បណ្តាលឲ្យ​ស្លាប់​អ្នកបើក​ម៉ូតូ​នៅ​កន្លែងកើតហេតុ និង​របួសធ្ងន់​០១​នាក់​ប្រុស ។​
​តាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច​នគរ​បាលឲ្យដឹងថា ករណី​នេះ​បណ្ដាលមកពី​អ្នកបើកបរ​ម៉ូតូ​បើក​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​។ ចំពោះ​សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
2016-11-24_13-31-32 fb_img_1479968390274 fb_img_1479968396957

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya