ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ឡាន​ហ៊ីយ៉ានដាយ​រ៉ឺ​យ៉ែ​រខុស​បច្ចេកទេ​សធ្លាក់​ចូល​ប្រឡាយ នៅ​ក្រុង​បាន​លុង​ ​

ឡាន​ហ៊ីយ៉ានដាយ​រ៉ឺ​យ៉ែ​រខុស​បច្ចេកទេ​សធ្លាក់​ចូល​ប្រឡាយ នៅ​ក្រុង​បាន​លុង​ ​

ខេត្ត​រតនគីរី​៖ រថយន្ត​ហ៊ីយ៉ានដាយ​ចំណុះ​៥ តោន​មួយ​គ្រឿង​រ៉ឺ​យ៉ែរ​ថយ​ក្រោយ​ខុស​បច្ចេកទេស បាន​ធ្លាក់​ចូល​ប្រឡាយ​ចិញ្ចើមផ្លូវ តែ​មិន​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស និង​អ្នកបើកបរ​ទេ កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ផ្លូវ​ឡើង​ចំណោត​លើ​ផ្លូវជាតិ​លេខ​៧៨ ស្ថិតក្នុង​ភូមិ​១ សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត​រតនគិរី ។​
​បើ​តាម​ការ​ឲ្យដឹង​ពី​លោក​កែវ ចាន់ណា ភេទ​ប្រុស អាយុ​៣៨ ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត រូ​ម​ដំណើ​ជាមួយ​ព្រូ​ម្នាក់​បាន​ប្រាប់ឲ្យដឹង​ថា មូលហេតុ​បណ្តាលឲ្យ​រថយន្ត​រ៉ឺ​យ៉ែរ​ថយ​ក្រោយ​នេះ ដោយសារ​សមត្ថកិច្ច​ដាក់​កុងត្រូល​ចម្រុះ​ត្រួតពិនិត្យ​យានយន្ត​គ្រប់​ប្រភេទ​ត្រង់​ចំណុច​ឡើង​ទូល ទើប​ធ្វើឲ្យ​រថយន្ត​គាត់​ឈប់​នៅ​ចំណុច​ឡើង​ទួល បណ្តាលឲ្យ​រថយន្ត​គាត់​រ៉ឺ​យ៉ែរ​ថយ​ក្រោយ​ធ្លាក់​ប្រឡាយ​ដូច្នេះ ។​
​លោក​បាន​បន្តទៀតថា រថយន្ត​គាត់​ម៉ាក​ហ៊ី​យាន​ដាយ ពណ៌​ស លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​៣B.០៩៦៩ ចំណុះ​៥​តោន បើកបរ​ពី​លិច​ទៅ​កើត​ដោយ​ផ្ទុក​គ្រឿង​សំណង់ និង​សម្ភារ​:​រថយន្ត​ពេញ​មួយ​រថយន្ត​មក​ពី​ភ្នំពេញ ទៅ​ខេត្ត​រតនគិរី​។​
​រីឯ​រថយន្ត​នោះ ក​ដាច់​កាឡេ ទើប​បណ្តាល​ឲ្យ​រ៉ឺ​យ៉ែរ​ថយ​ក្រោយ​ធ្លាក់​ប្រឡាយ​ខាងឆ្វេង រង​នៅ​ការខូចខាត​បែក​កញ្ចក់ និង​កំពិត​ជញ្ជាំង​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។​
​ចំណែក​សមត្ថកិច្ច​បាន​ត្រឹម​តែ​មក​អើតមើល ក៏​ត្រឡប់​ទៅ​កន្លែង​វិញ ទុក​ឲ្យ​ម្ចាស់​រថយន្ត​ដោះស្រាយ​ដោយ​ខ្លួនឯង ព្រោះ​មិន​បាន​បង្ក​រងគ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ឡើយ​៕

15109507_1750173525308566_206472213373847848_n 15203260_1750173535308565_6117654281682303825_n 15219661_1750173548641897_6131887038186696983_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya