ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» Breaking News, ព័ត៌មានជាតិ » រឿង​ចំឡែក ខុស​គេ​មួយ​នគរ បាន​កើត​នៅ​ស្រុក​ជល់​គី​រី ប្តី​អភិបាលស្រុក ប្រពន្ធ​អភិបាលរង​ ​

រឿង​ចំឡែក ខុស​គេ​មួយ​នគរ បាន​កើត​នៅ​ស្រុក​ជល់​គី​រី ប្តី​អភិបាលស្រុក ប្រពន្ធ​អភិបាលរង​ ​

កំពង់ឆ្នាំង ៖ ពលរដ្ឋ​និង​មន្ត្រីរាជការ​នៅ​ស្រុក​ជល់​គិរី ខេត្ត​កំពង់ឆ្នាំង ជាច្រើន​បាន​នាំគ្នា​កើត​ចំងល់ ទាក់ទង​ទៅ​និង​រដ្ឋបាល​ស្រុក​របស់​ខ្លួន ដែល​មាន​អភិបាល​និង​អភិបាលរង​ជា​ប្តី​ប្រពន្ធ​និង​គ្នា ដែល​មើល ទៅ​ដូច​ជា​ខុស​ទំនង និង​ខុសគេ​មួយ​នគរ ព្រោះថា អភិបាល​ស្រុក​ជា​ប្តី ហេតុអ្វី​បានជា​មាន​ប្រពន្ធ​ជា អភិបាលរង​ស្រុក​ម្នាក់​ថែម​ទៀត ។​
​មហាជន​នៅ​ក្នុងស្រុក មាន​ចំងល់​ថា តើ​ស្រុក​របស់​ខ្លូន​មូលហេតុ​អ្វី​បានជា​មាន​បញ្ហា​នេះ​ឬ​មួយ​ខេត្ត កំពង់ឆ្នាំង ពុំ​មាន​មន្ត្រី​ធ្វើ​ជា​មន្ត្រីរាជការ​ឬ​យ៉ាងណា​? បានជា​មាន​ការតែងតាំង​អភិបាលរង​ស្រី ត្រូវជា​ប្រពន្ធ​របស់​អភិបាល​ស្រុក​នោះ​ទៅវិញ បើ​ចង់​តែងតាំង​ជា​អភិបាលរង​ស្រុក​ក៏​គួរតែ​តាំង​ឲ្យនៅ​ស្រុក ផ្សេង ។​
​តាម​ក្រុមប្រឹក្សា​ស្រុក​ម្នាក់ បានឲ្យដឹងថា នៅក្នុង​ស្រុក​របស់​គាត់​ដែល​មាន​លោក យិន សា​វ៉េ​ន ជា​អភិបាលស្រុក និង​មាន​ប្រពន្ធ​គឺ​លោកស្រី ឈឹម សុផល ជា​អភិបាលរង​ស្រុក មួយរយៈ​ធំ​កន្លងមកនេះ ពួកគាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​រួមដៃគ្នា​ក្តោប​អំណាច​នៅក្នុង​ស្រុក​យ៉ាង​សម្បើម ជិះជាន់​មន្ត្រី​ថ្នាក់ក្រោម ហើយ​ដណ្តើម​ការងារ​ពី​អភិបាលរង​ស្រុក​មួយចំនួន ដើម្បី​ស្វែងរក​ប្រយោជន៍ ។ រាល់​ការងារ​ដែល​មាន​ប្រយោជន៍ ត្រូវបាន​លោក​អភិបាល​និង​លោកស្រី​អភិបាលរង បណ្តើ​ម​យក​ទាំងអស់ ហើយ  មន្ត្រី​ដែល​ហ៊ាន​តវ៉ា តែងតាំង​ទទួលបាន​ការព្រមាន សំឡក​សំឡឹង ពី​អភិបាល​ប្តី​ប្រពន្ធទាំង​២​នាក់ ។​
​ទាក់ទង​ទៅ​និង​ការចាយវាយ​ថវិកា សាលា​ស្រុក​មួយចំនួន​ក៏​ប្រកប​ដោយ​ភាពមិនប្រក្រតី​ជាច្រើន តែ​កន្លងមក​ត្រូវបាន​បិទបាំង ដោយសារ​តែ​អភិបាល​ទាំង​២​នាក់ ជា​មនុស្ស​ជំនិត​លោក​អភិបាលខេត្ត ឈួ​រ ច័ន្ទ​ឌឿ​ន រួមជាមួយ​និង​ការចេះ​រណេក​រណប់​ថ្នាក់ដឹកនាំ ទើប​ធ្វើឲ្យ​ពួកគេ​ទាំង​២​អាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង បាន​តាម​អំពើ​ចិត្ត ។​
​ទាក់ទង​ព័ត៌មាន​នេះ យើង​មិន​អាច​សុំ​ការបំភ្លឺ​ព័ត៌មាន​នេះ​បាន​ពី​លោក​អភិបាលស្រុក​ជល់​គី​រី យិន សា​វ៉េ​ន និង​លោកស្រី ឈឹម សុផល ដែល​ជា​អិបាល​រង​ស្រុក និង​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​នោះ​បាន​ឡើយ ដោយ​ទូរស័ព្ទ​ចូល​ពុំមាន​អ្នកទទួល ៕
image

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya