ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » រឿងអាស្រូវ​នៅ​អគ្គនាយកដ្ឋាន​ចំការកៅស៊ូ ត្រូវបាន​ទម្លាយ​ ​

រឿងអាស្រូវ​នៅ​អគ្គនាយកដ្ឋាន​ចំការកៅស៊ូ ត្រូវបាន​ទម្លាយ​ ​

ភ្នំពេញ ៖ រឿងអាស្រូវ​ដ៏​គួរឲ្យ​ចាប់អារម្មណ៍ នៅក្នុង​អគ្គនាយកដ្ឋាន​ចំការកៅស៊ូ នៃ​ក្រសួង​កសិកម្ម​ចាប់ ផ្តើម​បែកធ្លាយ​ជា​បណ្តើរៗ បង្កឡើង​ដោយសារ​តែ​លោក​អគ្គនាយក​ថ្មី បង្កើត​បក្សពួក​និង​រៀប​ចំ​មនុស្ស ជំរិត​របស់ខ្លួន ឲ្យ​កាន់​តំណែង​សំខាន់ៗ ក្នុង​បំណង​ក្តោប​អំណាច​ដើម្បី​ងាយស្រួល​ក្នុង​ការប្រព្រឹត្ត អំពើ​រលួយ ។​
​តាម​ប្រភព​បានឲ្យដឹងថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ លោក​ប៉ុល សុ​ផា បាន​ប្រព្រឹត្ត​អំពើពុករលួយ កិបកេង​ថវិកាជាតិ ដែល​សំរាប់​ចំណាយ​ក្នុង​អគ្គនាយកដ្ឋាន​ចំការកៅស៊ូ ក្នុង​មួយ​ឆ្នាំៗ មាន​ទឹកប្រាក់​មិនតិចជាង​១០០​លាន​រៀល តាំង​ពី​រូប​គាត់​នៅ​ជា​ប្រធាន នាយកដ្ឋាន​ផែនការ​ហិរញ្ញវត្ថុ​និង​ស្ថិតិ រហូតដល់ គាត់​ឡើង​ជា​អគ្គនាយករង​និង​ក្រោយមក​បាន​ឡើងកាន់​តំណែង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំការកៅស៊ូ បន្ត​ពី​លោក​លី ផល្លា ដែល​ទៅ​កាន់​តំណែង​ជា​រដ្ឋលេខាធិការ ក្រសួង​កសិកម្ម ។​
​កាល​លោក​ប៉ុល សុ​ផា នៅ​ជា​អគ្គនាយករង ទទួលបន្ទុក​ការងារ​ហិរញ្ញ​វត្ថុ​នោះ ការចំណាយ​ជា​ច្រើន បាន​ប្រព្រឹត្តឡើង ដោយ​ភាពមិនប្រក្រតី ដោយ​សហការ​យ៉ាង​ស្និត​ជាមួយ​លោក​អនុប្រធាន​ក្តាប់​រួម នាយកដ្ឋាន​ផែនការ​ហិរញ្ញវត្ថុ​និង​ស្ថិតិ អៀង ស៊ីថា និង​លោក​ប្រធាន​ការិយាល័យ​គណនេយ្យ​និង​ហិរញ្ញវត្ថុ ទឹម ស៊ីថុន យ៉ាង​រលូន ។ ហើយ​ក្រោយពី​លោក ប៉ុល សុ​ផា បាន​ឡើង​ជា​អគ្គនាយក​រូបលោក​បាន ធ្វើ​ការផ្លាស់ប្តូរ​មន្ត្រី​សំខាន់ៗ តាម​អំពើ​ចិត្ត​និង​ចាត់ទុក​អគ្គនាយករង​មួយចំនួន រួម​និង​មន្ត្រី​មាន​សមត្ថភាព​ជា​ច្រើន​នាក់ ថា​ជា​មនុស្ស​គ្មាន​ប្រយោជន៍ ។​
​សូម​រំលឹក​ថា អគ្គនាយកដ្ឋាន​ចំការកៅស៊ូ​ចាប់តាំងពី​ឆ្នាំ​២០០៨ ក្រោយពេល​រាជរដ្ឋាភិបាល​បានសំរេច ប្រគល់​ចំការកៅស៊ូ​របស់​រដ្ឋ​ឲ្យ​ឯ​កជនគ្រប់គ្រង​នោះ ធ្វើ​ឲ្យ​អង្គភាព​មួយ​នេះ​លែង​មាន​ប្រាក់​កាន់​នៅក្នុង​ដៃ ប៉ុន្តែ​សំរាប់​អគ្គនាយក​និង​មន្ត្រី​ជំនិត​អគ្គនាយក​មួយចំនួន នៅតែ​មាន​ឱកាស​រក​ប្រាក់​បាន​យ៉ាងច្រើន អាច​ទិញ​វីឡា​និង​ប្តូរ​ឡាន​បាន​តាមចិត្ត ខុស​ពី​មន្ត្រី​តូចៗ ដែល​ទង្ទឹង​ចាំតែ​ប្រាក់ខែ ហើយ​អ្វី​ដែល​ពួកគាត់ ជួប​ការលំបាក គឺ​បាន​ធ្វើដំណើរ​ទៅ​បំពេញ​ការងារ​មាន​ចម្ងាយ​ឆ្ងាយ ខុស​ពី​មុន​នៅ​កន្លែង​វត្តភ្នំ​ចំ​កណ្តាល​ក្រុង​ជិត​ផ្ទះ ។​
​សំរាប់​លោក​អគ្គនាយក ប៉ុល សុ​ផា ទោះបី​បច្ចុប្បន្ន​គេ​មើល​ពី​ចម្ងាយ​ឃើញថា ពុំ​មាន​ឱកាស​រក​លាភ សក្ការៈ​បាន​ដោយសារ​នាំចេញ​កៅស៊ូ​ពុំ​បាន​ឆ្លង​ការ​អគ្គនាយកដ្ឋាន​ចំការកៅស៊ូ ប៉ុន្តែ​ក្រុមហ៊ុន​ចំការកៅស៊ូ ដែល​រដ្ឋ​ប្រគល់​ឲ្យ​ឯកជន​និង​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​ពី​រដ្ឋ សំរាប់​ដាំ​កៅស៊ូ​គឺ​នៅ​ស្ថិតក្រោម​ក្តោប​ដៃ លោក​អគ្គនាយក​នៅឡើយ ហើយ​ផលប្រយោជន៍​ជាច្រើន​ក៏​បាន​ធ្លាក់​ទៅលើ​លោក​អគ្គនាយក​ដែរ​។ បើ​និយាយ​ពី​រឿងអាស្រូវ លោក​អគ្គនាយក ប៉ុល សុ​ផា ចាប់តាំងពី​មុន​ឡើង​អគ្គនាយក​រហូតមកដល់​ពេល នេះ​គឺ​មាន​យ៉ាងច្រើន ប៉ុន្តែ​ដោយ​លោក​មាន​មន្ត្រី​មាន​អំណាច​និង​មាន​ការជួយ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​ក្រសួង កសិកម្ម ទើប​ធ្វើឲ្យ​លោក​មានឱកា​សរហូត ។​
​ទាក់ទង​ព័ត៌មាន​ខាងលើ​នេះ អ្នកយកព័ត៌មាន​យើង​បាន​សុំ​ការបំភ្លឺ ពី​លោក​អគ្គនាយក​ប៉ុល សុ​ផា តែ​លោក​បាន​បដិសេធ សុំ​មិន​ឆ្លើយបំភ្លឺ ៕
b34861b586b34002c81138078acc54d6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya