ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ផ្លោះ​របង​ក្នុង​បំណង​លួច​កាច់​សោរ​ក​ម៉ូតូ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ផ្លោះ​របង​ក្នុង​បំណង​លួច​កាច់​សោរ​ក​ម៉ូតូ

(​ភ្នំពេញ​)៖ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ខណៈ​ដែល​ពួកគេ​នាំគ្នា​ផ្លោះ​របង ចូល​ទៅក្នុង​សាលារៀន​មួយ​នោះ​ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ក្រុម​សន្ដិសុខ​ខាងលើ បាន​ចោទប្រកាន់​ថា ពួកគេ​ចូល​ទៅក្នុង​បំណង​លួច​កាច់​សោរ​ក​ម៉ូតូ​នៅក្នុង​សាលា​នោះ ប៉ុន្តែ​នគរបាល​សង្ស័យ​ថា​ជន​នោះ​បែក​ថ្នាំ​។​
​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ ជិន ឌី​ណា អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​ក្នុង​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចំណែក​ម្នាក់​ទៀត​ឈ្មោះ​ខ្មៅ អាយុ​ជាង​២០​ឆ្នាំ បាន​រត់គេចខ្លួន​បាត់​ស្រមោល​។​
​នៅ​មុនពេល​កើតហេតុ​ខណៈពេល ដែល​សិស្សសាលា​ចេញពី​រៀន​អស់ នៅសល់​តែ​ក្រុម​សន្ដិសុខ​កំពុង​យាម​នៅ​ទីនោះ បាន​បិទទ្វារ​របង​ដោយបាន ចាក់សោរ​ជាប់ មិន​ហ៊ាន​ធ្វេសប្រហែស​នោះ​ទេ ព្រោះ​មាន​ម៉ូតូ​ច្រើន​គ្រឿង​ស្ថិតនៅ​ក្នុង​នោះ​ផង​។ លុះដល់ ពេល​កើតហេតុ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ខាងលើ ផ្លោះ​របង​ចូល​ទៅ​ហើយ​ត្រូវបាន សន្តិសុខ​ឃើញ​ស្រែក​ថា​ចោរៗ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល ហើយ​ចាប់ខ្លួន​បាន​ម្នាក់​ភ្លាមៗ ចំណែក​ម្នាក់​ទៀត​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​
​ក្រោយពេល​ចាប់ខ្លួន​បាន ក្រុម​សន្តិសុខ​ខាងលើ បាន​ដឹក​ជន​នោះ​តាម​រថយន្ត​ដឹក សិស្ស​មួយគ្រឿង នាំយក​ទៅ​ប្រគល់ឲ្យ​កម្លាំងន​គរ​បាល​ប៉ុស្ដិ៍​រដ្ឋបាល​ចោមចៅ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ប៉ុន្តែ​ក្រោយពេល​ដឹក​ទៅ​ដល់ នគរបាល​ប៉ុស្ដិ៍​ធ្វើការ​អប់រំ ឲ្យ​ជន​នោះ​ត្រឡប់​ទៅវិញ ព្រោះ​មិន​ឃើញ​មាន​វត្ថុ តាង​ពាក់ព័ន្ធ​និង​សកម្មភាព​កាច់​សោ​រក​ម៉ូតូ​នៅ​ជាប់​ខ្លួន​ឡើយ​៕

fn-2016-11-24-13-39-58-0 fn-2016-11-24-13-39-59-3 fn-2016-11-24-13-39-59-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya