ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​បុរស​ម្នាក់ គំរាម​សម្លាប់​ម្តាយ វាយ​ធ្វើបាប​ប្រពន្ធ​កូន

ប៉ូលិស​ឃាត់​បុរស​ម្នាក់ គំរាម​សម្លាប់​ម្តាយ វាយ​ធ្វើបាប​ប្រពន្ធ​កូន

(​ពោធិ៍សាត់​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ យន់ អ៊ុន (​ជា​ម្តាយ​) ស្ថិតក្នុង​ភូមិ​ស្រះស្រង់ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់​។ បុរស​ជា​ប្តី​មាន​ឈ្មោះ យឹម ណា​រិទ្ធ អាយុ​៣៩​ឆ្នាំ (​ឃាត់ខ្លួន​) មាន​ប្រពន្ធ និង​កូន​មួយ ដែល​មាន​ម្តាយ​ឈ្មោះ យន់ អ៊ុន រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​។​
​ជនសង្ស័យ​តែងតែ​ផឹកស្រា​ស្រវឹង​រៀងរាល់ថ្ងៃ ហើយ​នៅ​ថ្ងៃកើតហេតុ​ជនសង្ស័យ បាន​គំរាម​សម្លាប់​ម្តាយ  និង​វាយ​ធ្វើបាប​ប្រពន្ធ​កូន ព្រមទាំង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ដែល​មាន​នៅក្នុង​ផ្ទះ​ខ្ទេច​គ្មាន​សល់​។​
​ក្រោយ​កើតហេតុ ម្តាយ​រងគ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង ហើយ​កម្លាំង​ប៉ុស្តិ៍​ព្រៃ​ញី បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​បុរស​ជា​ប្តី បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕
fn-2016-11-24-12-50-46-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya