ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » បើក​ម៉ូតូ​បញ្ច្រាស់​ផ្លូវ ឡាន​មក​ពី​មុខ​បុក​ពេញ​ទំហឹង ស្លាប់​២​នាក់​ ​

បើក​ម៉ូតូ​បញ្ច្រាស់​ផ្លូវ ឡាន​មក​ពី​មុខ​បុក​ពេញ​ទំហឹង ស្លាប់​២​នាក់​ ​

ខេត្ត​បាត់ដំបង​៖ យ៉ាងហោច​ណាស់​បុរស​ម្នាក់ បាន​សា្លប់​ភ្លាមៗ​នៅ​និង​កន្លែង និង​ម្នាក់​ទៀត​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ គ្រា​អ្នក​ទាំង​២ បាន​ជិះ​ម៉ូតូ​ឌុប​គ្នា បើក​បញ្ច្រាស់​ផ្លូវ​ហាមឃាត់ ត្រូវ​រថយន្ត​មក​ពី​មុខ​បុក​ចំ​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោងជាង​៣​ទាបភ្លឺ ថ្ងៃទី​២៤ វិច្ឆិកា នេះ នៅត្រង់​ចំណុច​ខាង​មុខ​ហាង​គុយទាវ​ទូក តាម​បណ្តោយ​ផ្លូវ​(​ឡាអេរ​) ស្ថិតក្នុង​ភូមិ ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​
​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន បានឲ្យដឹងថា រថយន្ត​បង្ក ម៉ាក​លុច​ហ្ស៊ីស ៤៧០ ព​ណ៍ស គ្មាន​ស្លាក​លេខ បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ ក៏​បាន​បុក​ជាមួយនឹង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម C១២៥ ពណ៌​ខ្មៅ សេរី​២០១១ ពាក់​ស្លាក​លេខ បាត់ដំបង​1J-4524 បើក​បញ្ច្រាស់​ផ្លូវ ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម្នាក់​ស្លាប់​នៅនឹងកន្លែង ឯ​ម្នាក់​ទៀត​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​។​
​ជនរងគ្រោះ​ជា​អ្នកបើក​ម៉ូតូ​នោះ ឈ្មោះ បុល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ម្តុំ​វត្ត​ច​ដឹក ភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្ត​បាត់ដំបង និង​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ អឿង សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចរាច​រណ៍ បាន​ចុះ​ទៅ​ដល់​វាស់វែង និង​បាន​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ម៉ូតូ ត្រូវបាន​នគរបាល​ច​រាចរណ៍​ខេត្ត យកទៅ​រក្សាទុក និង​កំពុង​ស្វែងរក​ម្ចាស់​រថយន្ត​បង្ក ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕

15109581_585198121673042_4168801786851284520_n 15178979_585198115006376_1820127145557107339_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya