ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​កីឡាករ កន ចន្ថា ករណី​ចាប់​បង្ខាំង​នារី​ជា​សង្សារ​ទុក​ធ្វើ​អំពើ​ហិង្សា​វាយដំ និង​គំរាម​សម្លាប់​ ​

ប៉ូលិស​ឃាត់ខ្លួន​កីឡាករ កន ចន្ថា ករណី​ចាប់​បង្ខាំង​នារី​ជា​សង្សារ​ទុក​ធ្វើ​អំពើ​ហិង្សា​វាយដំ និង​គំរាម​សម្លាប់​ ​

ភ្នំពេញ ៖ ហេតុការណ៍​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតនៅ​ផ្ទះ​ជួល​មួយកន្លែង មាន​លេខ​៥ ក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ ។​
​ករណី​ចាប់​បង្ខាំង​នារី​ជា​សង្សារ​ទុក​ធ្វើ​អំពើ​ហិង្សា​វាយដំ និង​គំរាម​សម្លាប់ មិន តែប៉ុណ្ណោះ ថែមទាំង​ធ្វើ​ទារុណកម្ម​ផ្លូវភេទ​យ៉ាង​ព្រៃផ្សៃ​ទៀតផង ដោយ​បុរស​បង្ក​នោះ​ត្រូវ​គេ​ស្គាល់​ថា ជា​កីឡាករ​ប្រដាល់​ម្ចាស់​ខ្សែ ក្រវាត់ «​គោ​ជល់​» ហើយ​ត្រូវ​នាង​រងគ្រោះ​បាន​រំដោះខ្លួន​ចេញពី​បន្ទប់​នោះ ស្រែកហៅ​គេ​ជួយ​យ៉ាង​រន្ធត់ ។​
​ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​ភ្លាមៗ មាន​ឈ្មោះ​កន ចន្ថា អាយុ​២៥​ឆ្នាំ ជា​កីឡាករ​ប្រដាល់​ខ្សែក្រវ៉ាត់ «​គោ​ជល់​» ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ​ខាងលើ ។ ចំណែក​នារី​រងគ្រោះ​អាយុ​១៧​ឆ្នាំ ជា​អ្នកលក់​ខោអាវ​នៅ​កោះ​ពេជ្រ ។​
​បើ​តាម​នាង​រងគ្រោះ​និយាយ​ទាំង​ទឹកភ្នែក​ឱ្យដឹងថា នាង​និង​បុរស​នោះ (​ជនសង្ស័យ​)​ទើប​ស្គាល់​និង​ស្រឡាញ់​គ្នា​ជា​សង្សារ រយៈ ពេល​២​ខែ​មក​ហើយ ដោយ​នាង​បាន​មក​រួមរស់​ជាមួយគ្នា​នៅក្នុង​ផ្ទះជួល​នោះ ។ ក៏ប៉ុន្តែ​មួយរយៈ​ក្រោយនេះ ពួក​នាង​មាន​ជម្លោះ​គ្នា​រហូត​ដល់​បុរស​នោះ បាន​ចាប់​បង្ខាំង​នាង​មិន​ឱ្យ​ចេញ​ទៅណា​ទេ ។ នៅ​ថ្ងៃ​កើតហេតុ​នេះ គឺ​ជន​នោះ​បាន​ចាប់វាយ​នាង​ឱ្យ​រងរបួស ហើយ​យក​កាំបិតប៉័ងតោ​មក​គំរាម​អារ​.​កនាង និង​ចាប់​ហែក​អាវ​ហែក​ខោ ដោយ​យក​ទូរស័ព្ទ​មក​ថត​វីដេអូ​ទៀតផង ។ ហើយ​ជន​នេះ​កាន់តែ​ឆ្កួត ចាប់​នាង​កាត់សក់ ហើយ​មិន​អស់ចិត្ត​បាន​ធ្វើ​ទារុណកម្ម​ផ្លូវភេទ ដោយ​យក​ប្រដាប់​លុញ​ក្លៀក​មករុក​ក្នុង​ប្រដាប់​ភេទ​នាង ធ្វើឱ្យ​ខ្លាច​ជន​នោះ​ខ្លាំងណាស់ (​មុន​ពេល​រួមភេទ​) ។​
​បន្ទាប់មក ខណៈ​ជននេះ​ដើរ​ចូល​ក្នុង​បន្ទប់ទឹក នាង​ឃើញ​ឱកាស​ហុច​ឱ្យ នាង​ក៏​រត់​ចេញពី​ក្នុងផ្ទះ​បាន ស្រែក​ហៅ​អ្នក​ភូមិ​ជួយ​នាង ទើប​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច ចុះ​ទៅ​អន្តរាគមន៍​នៅ​ផ្ទះ​កើតហេតុ ដោយ​ចាប់​ជននេះ​បាន​ភ្លាមៗ​តែម្តង​៕

ccb407f5-b362-41ec-a2f8-7e237277af77 cfef37b3-1073-4d31-b621-8cfcde6e5043 d8c906f9-933d-497f-9742-7468b410457c fd83bee8-0fbc-4b9c-bfce-118e02b8855b

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya