ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ភ្នាក់ងារ​ទូរទស្សន៍​អប្សា​រា​ANN ប្រចាំ​ខេត្ត​សៀមរាប (​លោក​តាំង ហូ ) សូម​អំពាវ​អំ​នាវ​ដល់​សម្តេច តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ! ជួយ​រក​អយុត្តិធម៌ ! ជនជាតិ បារាំង​០២​នាក់​ឪពុក​នឹង​កូន ប្រើ​អំពើហឹង្សា ! ពេល​ចុះ​យក​ព័ត៌មាន​ ​

ភ្នាក់ងារ​ទូរទស្សន៍​អប្សា​រា​ANN ប្រចាំ​ខេត្ត​សៀមរាប (​លោក​តាំង ហូ ) សូម​អំពាវ​អំ​នាវ​ដល់​សម្តេច តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ! ជួយ​រក​អយុត្តិធម៌ ! ជនជាតិ បារាំង​០២​នាក់​ឪពុក​នឹង​កូន ប្រើ​អំពើហឹង្សា ! ពេល​ចុះ​យក​ព័ត៌មាន​ ​

សៀមរាប​៖ ភ្នាក់ងារ​ទូរទស្សន៍​អប្សា​រា​ANN​ប្រចាំ​ខេត្ត​សៀមរាប ឈ្មោះ តាំង ហូ អំពាវ​នា​ស្នើរ​សុំ អន្តរាគមន៍ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ករណី ម្ចាស់​សណ្ឋាគារ​ដឹសា​ម៉ារ​ហ្វូណន ជនជាតិ​បារាំង​០២​នាក់​ឪពុក​នឹង​កូន ប្រើ​អំពើហឹង្សា បោក​កា​ម៉ា​រ៉ា និង ប្រើ​អំពើហឹង្សា ដេញ​( វាយ ) មក​លើ​រូប​លោក​កាលពី ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ខណៈ​ពេល​ចុះ​យក​ព័ត៌មាន នៅ​ចំណុច ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​-​ខេត្តសៀមរាប ! ម្ចាស់​សណ្ឋាគារ​ខាងលើ​ធ្វើ​ការបិទផ្លូវ ធ្វើដំណើរ​ឆ្លងកាត់ របស់​ប្រជាពលរដ្ឋ ។​
​ជនជាតិ​បារាំង​ទាំង​០២​រូបនោះ​មាន​ឈ្មោះ CHRISTIANJAQUES ( ច្រិ​ស្ទានជេក​ខ្វី​ស​) កាន់ ប៉ាស​ស្ព័​រលេខ ១៣CV៣៥៥៧៦ ជា​ឪពុក ចំណែក​កូន​ឈ្មោះ BERTRIAND CHRISTIAN JEAN ( បឺ ទ្រែ​ន ច្រិ​ស្ទែន ជេ​ន ) កាន់​ប៉ាស់​ស្ព័​រ​លេខ ១៣FV៣២៣៤០ ។

​លោក តាំង ហូ បានឲ្យដឹងថា​៖ ថ្ងៃ​កើតហេតុ​ខាងលើ រូបលោក បាន​ចុះ​ទៅ​យក​ព័ត៌មាន​តាម ការស្នើរ សុំ របស់​ប្រជាពលរដ្ឋ ជុំវិញ​ការបិតផ្លូវ របស់​ម្ចាស់ណ្ឋាគារ ជា​ជនជាតិ​បារាំង ឪពុក​កូន​ខាងលើ ស្របពេលនោះ រូប​លោក​ក៏​បាន​សុំ ធ្វើ​បទសម្ភាសន៍ ជាមួយ​ម្ចាស់​សណ្ឋាគារ ស្រាប់តែ​ជនជាតិ​បារាំង ០២​នាក់​ឪពុក នឹង​កូន ដេញ​វាយ​មកលើ​រូបលោក និង​ទាញ​កា​ម៉ា​រ៉ា ដកយក ម៉េម៉ូរី ផ្តិត​រូបភាព រួច​បោះចោល បណ្តាលឲ្យ​ខូច ! ដោយ មិន​បាន​សួរនាំ​អ្វី​ទាំងអស់
​លោក​បញ្ជាក់ថា​៖ កន្លងមក​ប្រជាពលរដ្ឋ​នៅ​ចំណុច​កើតហេតុ​ខាងលើ​បាន​ស្នើរ​សុំ អន្តរាគមន៍ ពី​សំណាក់​អាជ្ញាធរ មូលដ្ឋាន​ដែរ ប៉ុន្តែ​មិន​មាន​ចំណាត់ការ ដល់​ពួកគាត់​ឡើយ ! ដូច្នេះហើយ ទើប​ពួកគាត់ ពឹងពាក់​អ្នកព័ត៌មាន ជួយ​ផ្សព្វផ្សាយ​ពី​បញ្ហា​នេះ ។
​លោក​បញ្ជាក់​បន្ថែមថា បន្ទាប់​ពី​ជនជាតិ​បារាំង​ទាំង​ពីរ​ប្រើ​អំពើហឹង្សា​មក​លើ រូបលោក បាន​ដាក់​ពាក្យបណ្តឹង​ទៅ សាលាដំបូង សៀមរាប តាំងពី​ថ្ងៃ​កើត រហូត​មក​ពេល​នេះ ជាង ០២ ឆ្នាំ ហើយ មិនទាន់ មាន​ចំណាត់​ណាមួយ ពី​ប្រព័ន្ធ​តុលាការ​ឡើយ ។
​លោក តាំង ហូ សូម​សម្តេច តេ​ជោ ហ៊ុន សែន ជួយ​រក​ដំណោះស្រាយ ដើម្បី​ផ្តល់​ភាពយុត្តិធម៌ ដល់​រូបលោក ដែល​រងគ្រោះ​ដោយ​ភាពអយុត្តិធម៌ ពី​សំណាក់​ជនជាតិ​បរទេស ដែល​យក​អំណាច ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត ដោយ​មិន​កោតក្រែង ផ្លូវច្បាប់ ៕

14054068_1279806695411894_7457235465840213508_n 15085519_1279806705411893_4632816942139741405_n 15134789_1279806702078560_865453019722419109_n 15171178_1279806708745226_6953185400627912110_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya