ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​ការ​បង្ខាំង​មនុស្ស​ខុសច្បាប់ ក្នុង​រោងចក្រ​មួយ​កន្លែង​នៅ​ចោមចៅ ចាប់​ក្រុម​សន្តិសុខ​៦​នាក់ និង​រំដោះ​ជនរងគ្រោះ​៤​នាក់​

ប៉ូលិស​បង្ក្រាប​ការ​បង្ខាំង​មនុស្ស​ខុសច្បាប់ ក្នុង​រោងចក្រ​មួយ​កន្លែង​នៅ​ចោមចៅ ចាប់​ក្រុម​សន្តិសុខ​៦​នាក់ និង​រំដោះ​ជនរងគ្រោះ​៤​នាក់​

(​ភ្នំពេញ​)៖ នៅ​យប់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ បាន​បើក​ប្រតិបត្តិការ ចុះ​ទៅ​បង្ក្រាប​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​មួយ​កន្លែង ស្ថិត​នៅក្នុង​រោងចក្រ Mars Brother Garment Manufacturing Co.,Ltd ស្ថិតនៅ​ភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ បង្កឡើង​ដោយ​ក្រុម​សន្តិសុខ​មួយក្រុម របស់​រោងចក្រ​។​
​លោក យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​ថា ជា​លទ្ធផល​នៃ​ប្រតិបត្តិការ​មួយ​នេះ​កម្លាំង​នគរបាល​របស់​លោក បាន​ចាប់ខ្លួន​ជនសង្ស័យ ជា​ក្រុម​សន្តិសុខ នៅក្នុង​រោងចក្រ​ចំនួន​៦​នាក់ និង​រំដោះ​ជនរងគ្រោះ​ដែល​ជា​កម្មករ​រោងចក្រ​ចំនួន​៤​នាក់​។​
​មុនពេល​មាន​ករណី​នេះ​កើតឡើង ជនរងគ្រោះ​៤​នាក់ ជា​ក្រុម​កម្មករ​ធ្វើការ​នៅ​រោងចក្រ​មួយ​នេះ បាន​យក​ថ្នាំញៀន​មួយកញ្ចប់​តូច ចូលទៅ​ក្នុង​រោងចក្រ ដើម្បី​នាំ​គ្នា​ជក់ ប៉ុន្តែ​ពេលនោះ​ក្រុម​សន្តិសុខ​ដឹង ក៏​ឃាត់ខ្លួន​ពួកគេ ហើយ​មិន​ព្រម​រាយការណ៍​មក​សមត្ថកិច្ច ដែល​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ បែរ​ជា​ទៅ​បង្ខាំង​ពួកគេ ហើយ​បង្ខំ​ឲ្យ​តេ​ទៅ​ឪពុក​ម្តាយ ដោយ​ទារលុយ​ម្នាក់ៗ​៥០០​ដុល្លារ បើ​មិន​ឲ្យ​ទេ​ពួកគេ​នឹង​មិន​អនុញ្ញាតឲ្យ​ចេញម​កក្រៅ​នោះ​ឡើយ​។​
​ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ លោក​អធិការ បាន​ដឹកនាំ​កម្លាំង​នគរបាល​មួយ​ក្រុម​ចុះ​ទៅ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ខាង​រោងចក្រ និង​ក្រុម​សន្តិសុខ​ទាំងនេះ មិន​ព្រម​សហការ​នោះឡើយ ទើប​លោក​រាយការណ៍​សុំ​គោលការណ៍​ពី​នាយ​ឧត្តមសេនីយ៍​ស្នងការ និង​មាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា ទើប​ឈាន​ទៅដល់​ការចុះ​បង្ក្រាប​ជាក់ស្តែង​តែម្តង ដោយ​ធ្វើ​ការឃាត់ខ្លួន​ពួកគេ​៦​នាក់ និង​រំដោះ​ជនរងគ្រោះ ទាំង​៤​នាក់​ផង​ដែរ​។​
​បើ​តាម​លោក​អធិការ​ខណ្ឌ កន្លងទៅ​តែងតែ​មាន​ករណី​នេះ​កើតឡើង ដែល​បង្កឡើង​ដោយ​ក្រុម​សន្តិសុខ ទៅ​ចាប់​បង្ខាំង​ក្រុមកម្មករ នៅ​ពេល​កើតមាន​បទល្មើស​អ្វីមួយ​កើតឡើង ដូចជា​លួច និង​ជក់​គ្រឿងញៀន​ជា​ដើម តែ​ពួកគេ (​សន្តិសុខ​) មិន​ដែល​បាន​រាយការណ៍​មក​កម្លាំង​នគរបាល​នោះទេ គឺ​ពួកគេ​បាន​បង្ខាំង ហើយ​បង្ខំ​ឲ្យ​បង់​លុយ​ទៅ​វិញ ជា​ការ​ខុស​យ៉ាង​ធ្ងន់ធ្ងរ​។​
​លោក​ថា ដោយសារតែ​មាន​សកម្ម​ភាព​បែបនេះហើយ ទើប​ប្រជាពលរដ្ឋ​ចោទ​មក​លើ​កងកម្លាំង​សមត្ថកិច្ច​នគរបាល​ទៅវិញ តែ​តាម​ការពិត គឺ​ពួកគេ​ជា​សន្តិសុខ​នៅ​តាម​រោងចក្រ​នេះ​តែម្តង​។​
​រហូតមក​ដល់​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ជនសង្ស័យ​ទាំង​៦​នាក់ កំពុង​សួរនាំ​នៅ​កន្លែង​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ចាត់ការ​បន្ត​ទៀត ខណ​:​ជនរងគ្រោះ (​ពី​ដំបូង​ជា​ជនសង្ស័យ ពីព្រោះ​សេព​គ្រឿងញៀន​) ក៏​នឹង​ចាត់ការ​ផងដែរ​៕
15178198_379533395729224_6556562821537108885_n 15193502_379533435729220_4588013041129994044_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya