ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ការ​ស្នាក់ និង​បំពេញ​ការងារ​របស់​ជ​ន​បរទេស ផ្អើល​ក្រុមហ៊ុន​ព្រីនស៍ ផ្លា​ហ្សា ​

ប៉ូលិស​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ការ​ស្នាក់ និង​បំពេញ​ការងារ​របស់​ជ​ន​បរទេស ផ្អើល​ក្រុមហ៊ុន​ព្រីនស៍ ផ្លា​ហ្សា ​

ភ្នំពេញ ៖ តាំងពី​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្រុមហ៊ុន ព្រី​នស៍ ផ្លា​ហ្សា ដែល​មាន​ទីតាំង​ក្នុង​ដីឡូត៍​មួយ​កន្លែង ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបាន​សមត្ថកិច្ច​ចុះ​ទៅ​ព្រោងព្រាត ដើម្បី​ធ្វើ​ការត្រួតពិនិត្យ​ការ​ស្នាក់ និង​បំពេញ​ការងារ​របស់​ជ​ន​បរទេស ។​
​ក្នុងចំណោម​ជនជាតិ​២៩៦​នាក់​(​ស្រី​៥​នាក់​)​ដែល​ស្នាក់នៅ​ក្នុង​ក្រុមហ៊ុន​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ដែល​គ្មាន​ឯកសារ​បាន​ចំនួន​១០​នាក់​ហើយ ហើយ​នៅ​កំពុង​បន្ត​ត្រួតពិនិត្យ​បន្តទៀត​នៅឡើយ​ទេ ។ ប្រតិបត្តិ​ការត្រួតពិនិត្យ​ការ​ស្នាក់នៅ និង​បំពេញ​ការងារ​របស់​ជ​ន​បរទេស​នៅ​ព្រឹក​នេះ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ និង​ដឹកនាំ​សម្របសម្រួល​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ៕

8714e074-93de-49a0-9d8f-5658e35bb38f fa31e6dc-39e7-4b88-b458-7b71ef6dc2ca

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya