ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អ្នកបើក​រ៉ឺម៉ក​ម៉ូតូ​បុក​ក្មេង​តូច​ម្នាក់ បណ្តាលឲ្យ​ស្លាប់ នៅ​ស្រុក​កងមាស​ ​

អ្នកបើក​រ៉ឺម៉ក​ម៉ូតូ​បុក​ក្មេង​តូច​ម្នាក់ បណ្តាលឲ្យ​ស្លាប់ នៅ​ស្រុក​កងមាស​ ​

ខេត្ត​កំពង់ចាម ៖ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច ថ្ងៃទី​២៣ វិច្ឆិកា ២០១៦ នៅ​លើក​កំណាត់​ផ្លូវ​លេខ​៧០ ស្ថិតក្នុង​ភូមិ​ល្វា​ក្រោម ឃុំ​ស្តៅ ស្រុក​កងមាស ខេត្ត​កំពង់ចាម​។​
​នៅ​មុនពេល​កើតហេតុ គឺ​មាន​ម៉ូតូ​សណ្តោងរ​ម៉ក​ដឹក​ស៊ីម៉ងត៍​១​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ វ៉ា សា អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ធ្លក ឃុំ​ស្ពឺ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង បើកបរ​ពី​ទិស​ខាងត្បូង​ទៅ​ជើង លុះ​មកដល់​កន្លែងកើតហេតុ ស្រាប់តែ​បាន​បុក​ក្មេងប្រុស​អាយុ​១​ខួប​កន្លះ​ម្នាក់ ដែល​កំពុងតែ​ដើរ​នៅតាម​ផ្លូវ​តែ​ម្នាក់ឯង ពី​ទិសខាងកើត​ទៅ​លិច បណ្តាល​ឲ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ហើយ​អ្នកបើកបរ​ម៉ូតូរ​ម៉ក​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​ផងដែរ​។​
​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺជា​ការ​ធ្វេសប្រហែសរ​បស់​អាណា​ព្យាបាល​ឪពុកម្តាយ ដែល​មើលថែរក្សា​កូនតូចៗ​របស់​ខ្លួន​មិន​ដិតដល់ និង​បណ្តែតបណ្តោយ​ឲ្យ​កូនក្មេង​រត់​លេង​ឆ្លងថ្នល់​តែ​ម្នាក់ឯង​ដោយ​គ្មាន​ការយកចិត្តទុកដាក់ ៕
v-1 v-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya