ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » យុវជន​៣​នាក់ ឃើញ​គោលដៅ​ត្រួតពិនិត្យ​ផ្តួល​ម៉ូតូ រត់​ ​

យុវជន​៣​នាក់ ឃើញ​គោលដៅ​ត្រួតពិនិត្យ​ផ្តួល​ម៉ូតូ រត់​ ​

ភ្នំពេញ ៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ត្រង់​ចំណុច​មុខ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​១០១៩ (​ផ្លូវ​ហាណូយ​) ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
​យុវជន​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ កង លី​ហាយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​រត់​តុ ស្នាក់​នៅ​ឃុំ​ទ្រា ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ឯ​ម្នាក់​ទៀត​ឈ្មោះ ឈុំ វីរៈ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​ទ្រា ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ចំណែក​អ្នក​រត់​គេចខ្លួន​ឈ្មោះ ឈុំ រ៉ា​មន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​រត់​តុ ស្នាក់នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​ទ្រា ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល​។​

​មុនពេល​កើតហេតុ​កម្លាំង​នគរបាល​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ក្រុង​បានដាក់​គោលដៅ​ត្រួតពិនិត្យ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ជើងគោក ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ម៉ា​កនិច ពណ៌​សលាយ​ផ្កាឈូក គ្មាន​ស្លាក​លេខ អត់​កញ្ចក់ និង​អត់​ពាក់មួក​ការពារ​សុវត្ថិភាព ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​គ្រាន់តែ​ក្រឡេកឃើញ​គោលដៅ​នៅខាងមុខ​ធ្វើឲ្យ​យុវជន​៣​នាក់​ភិតភ័យ​បាន​ចាប់​ហ្វ្រាំង​ដួល​នាំគ្នា​រត់ចោល​ម៉ូតូ​អស់ តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការដេញ​ប្រផាប់​ចាប់ប្រភី​ង​បាន​២​នាក់​យក​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍​នគរបាល​ទឹកថ្លា ដោយឡែក​ម្នាក់​ទៀត​បាន​រត់គេចខ្លួន​បាត់ស្រមោល ៕
7fe4ad51-5289-4e79-8a39-3a49ddb4addf 23ea658b-33d9-4547-9861-4bcbfac82ba8

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya