ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ជនជាតិ​វៀតណាម​មួយ​ក្រុម​ចូល​មក​បាញ់​ពលរដ្ឋ​ខ្មែរ​ម្នាក់ បណ្ដាលឲ្យ​រងរបួស អភិបាលខេត្ត ស្នើ​សមត្ថកិច្ច​ស្រាវជ្រាវ​ជា​បន្ទាន់​

ជនជាតិ​វៀតណាម​មួយ​ក្រុម​ចូល​មក​បាញ់​ពលរដ្ឋ​ខ្មែរ​ម្នាក់ បណ្ដាលឲ្យ​រងរបួស អភិបាលខេត្ត ស្នើ​សមត្ថកិច្ច​ស្រាវជ្រាវ​ជា​បន្ទាន់​

(​មណ្ឌលគិរី​)៖ ពលរដ្ឋ​ខ្មែរ​ម្នាក់​រស់នៅ​ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី បាន​រង​ការបាញ់ប្រហារ​ដោយ​អាវុធ​ពី​សំណាក់​ជនជាតិ​វៀតណាម​មួយក្រុម ឆ្លងដែន​ខុសច្បាប់ តាម​ច្រករបៀង ពាម​អូរ​តាំ​កន ចូលមក​ក្នុង​ទឹកដី​កម្ពុជា បណ្តាលឲ្យ​រងរបួ​សត្រូ​វ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។
​ហេតុការណ៍​នេះ កើតឡើង​នៅ​រសៀល​ថ្ងៃទី​២២ ខែវិច្ឆិកា ២០១៦ នៅ​ចំណុច​ពាម​អូរ​តាំ​កន ប្រមាណ​២​គីឡូម៉ែត្រ ពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ស្ថិតក្នុង​ភូមិ​ពូ​ចា ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី​។​
​លោក ព្រហ្ម សា​វេន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ពេជ្រា​ដា បានឲ្យដឹងថា ជុំវិញ​ករណី​នេះ លោក​ពុំ​ទាន់​ហ៊ាន​សន្និដ្ឋានថា ជា​ករណី​គំនុំ ឬ​យ៉ាងណា​នោះ ប៉ុន្តែ​បើ​យោងតាម​ប្រភព​នៅ​ក្បែរ​ទីតាំង​កើតហេតុ បាន​និយាយថា ជនជាតិ​វៀតណាម​ទាំងនោះ បាន​ឆ្លង​ដែន​ចូលមក​ក្នុង​ទឹកដី​កម្ពុជា ដើម្បី​បរបាញ់​សត្វ​ដោយ​សេរី​តែម្ដង ហើយ​ក៏​ត្រូវ​ចំ​បុរស​ជា​ជនជាតិ​ខ្មែរ បណ្ដាលឲ្យ​រងរបួស​។
​លោក​មេបញ្ជាការ​បន្តថា ជនជាតិ​វៀតណាម​ទាំងនោះ កម្លាំង​សមត្ថកិច្ច មិន​អាច​កំណត់​អត្តសញ្ញាណ​បាន​ទេ ព្រោះ​ក្រោយ​កើតហេតុ​ភ្លាមៗ ជនសង្ស័យ​ខាងលើ​នេះ បាន​រត់​គេចខ្លួន​ចូល​ទៅ​ប្រទេស​វៀតណាម​វិញ​។​
​លោក​បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ នេ​ត ឡា​វី អាយុ​៣៣​ឆ្នាំ រស់នៅ​ក្បែរ​ទីតាំង​កើតហេតុ មាន​មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន «​កូវី​ហ្វា​ម៉ា​» រងរបួស​ដោយ​គ្រាប់កាំភ្លើង វ៉ាង​ឡុង​១​គ្រាប់ ចំ​ដៃ​ខាងឆ្វេង បច្ចុប្បន្ន​កំពុង សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។
​ជុំវិញ​ករណី​នេះ បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​មួយ​រូប សូម​មិន​បញ្ចេញ​អត្តសញ្ញាណ បានឲ្យ​ដឹង​ដែរថា ច្រករបៀង​ពាម​អូរ​តាង​កន​នេះ គឺ​ស្ថិត​ក្រោម​ការគ្រប់គ្រង​ដោយ​មន្ត្រី​យោធា និង​មន្ត្រីនគរបាល ដោយ​ខាង​នគរបាល​មាន​លោក ផុន មករា ជា​នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ប៊ូ​ស្រា ជា​អ្នកគ្រប់គ្រង ចំណែក​ខាង​យោធា​មាន​លោក ថោង ដា​រ៉ា​រិទ្ធ ជាម​បញ្ជាការ​កងអនុសេនាតូច​លេខ​០២ ជា​អ្នកគ្រប់គ្រង​ផ្ទាល់ ហើយ​ខ្សែបន្ទាត់​ព្រំដែន​ស្ថិត​ក្រោម​ការគ្រប់គ្រង​ដោយ លោក​ទាំង​២​នេះ គឺ​តែង​មាន​ជនជាតិ​វៀតណាម​ឆ្លងដែន​ចូល​មក​ទឹកដី​កម្ពុជា​យ៉ាង​សេរី ពុំដែល​មាន​ការចាប់​បង្ក្រាប​នោះ​ទេ និង​តែងតែ​កើតមាន​បទល្មើស​ព្រៃឈើ​ឆ្លងដែន ចេញ​ទៅ​ប្រទេស​វៀតណាម ខ្សែ​បន្ទាត់​ព្រំដែន​នៅ​ចំណុច​នោះ​យ៉ាង គគ្រឹង​គគ្រេង​ទៀតផង​។
​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ទទួច​ស្នើរ​ឲ្យ​សមត្ថកិច្ច​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ នៅ​ខេត្ត​មណ្ឌលគិរី សូម​ធ្វើ​ការសហការ​ជាមួយគ្នា និង​ខាង​ភាគី​របស់​វៀតណាម ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​មូល​ហេតុ នៃ​ការបាញ់ប្រហារ​នេះ ថា​តើ​អង្គហេតុ​របស់​វា​បណ្តាល​មកពី​អ្វី និង​ឈាន​ទៅរក​ការឃាត់ខ្លួន​ដើម្បី ឲ្យ​ច្បាប់​ចាត់វិធានកា​រណ៍​៕
15170785_584838535042334_5354034474840454931_n 15171001_584838551708999_1262982983934870528_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya