ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » នាយ​ឧត្តមសេនីយ៍​ស្នងការ ជួន សុវណ្ណ បញ្ជា​ឲ្យ​វាយខ្នោះ មន្ត្រីនគរបាល​ផ្នែក​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​៥​នាក់ ករណី​គាបស៊ី​ក្មេងស្ទាវ នៅពេល​យប់

នាយ​ឧត្តមសេនីយ៍​ស្នងការ ជួន សុវណ្ណ បញ្ជា​ឲ្យ​វាយខ្នោះ មន្ត្រីនគរបាល​ផ្នែក​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​៥​នាក់ ករណី​គាបស៊ី​ក្មេងស្ទាវ នៅពេល​យប់

(​ភ្នំពេញ​)៖ នៅ​យប់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​ថា កាលពី​យប់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍ ខណ្ឌ​សែន​សុខ​ចំនួន​៥​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង បាន​ទៅ​កាក់​ក្មេងស្ទាវ​២​នាក់ កំពុង​ជិះ​ម៉ូតូ​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ដោយ​បង្ខំ​ឲ្យ​ក្មេងស្ទាវ​ទាំងនោះ​ឲ្យ​លុយ​ពួកគេ និង​យក​ម៉ូតូ​ទៅ​បញ្ចាំ​ដើម្បី​បាន​លុយ​។​
​ក្រោយ​មាន​ករណី​គាបស៊ី​ប្រជាពលរដ្ឋ​នេះ ស្រាប់តែ​បង្ក​ឲ្យមាន​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ហើយ​ដំណឹង​នេះ​បាន​ឮ​ដល់​នាយ​ឧត្តមសេនីយ៍​ស្នងការ ជួន សុវណ្ណ រហូត​លោក​បាន​បញ្ជា​ឲ្យ​វាយខ្នោះ យកទៅ​ដាក់​ពិន័យ​តាម​ច្បាប់​នគរបាលជាតិ​យ៉ាង​មឹង​ម៉ាត់​។​
​មន្ត្រីនគរបាល​ទាំង​៥​នាក់​នេះ ត្រូវបាន​បញ្ជូន​ទៅ​ដាក់​ពិន័យ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​
​សម្រាប់​លោក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បានឲ្យដឹងថា នាយ​ឧត្តមសេនីយ៍ ស្នងការ​រាជធានី​ភ្នំពេញ បាន​បញ្ជា​ទៅ​អធិការ​ខណ្ឌ​ទាំង​១២ ហាម​ដាច់ខាត​ឲ្យ​កងកម្លាំង​ធ្វើ​អ្វី​ផ្តេសផ្តាស​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ហើយ​ត្រូវ​ដាក់​ពិន័យ​យ៉ាង​មឺងម៉ាត់ បើសិន​មន្ត្រីនគរបាល​ណា​ម្នាក់​ធ្វើ​ខុស​នោះ​។​
​លោក ប៉ិល កុសល អភិបាល​ខណ្ឌ​សែន​សុខ បាន​លើកឡើង​ថា «​អធិការ​នគ​បាល​លោក​វរសេនីយឯក ម៉ក់ ហុង មាន​ចំណាត់ការ​យ៉ាង​ហ្មត់ចត់​ច្បាស់លាស់ ទាំង​នេះ​បង្ហាញ​ពី​ការអនុវត្តន៍​ច្បាប់ និង​ការប្តេជ្ញា ដោយ​ឥត​រុញ​រា​ដើម្បី​បំរើ​ប្រជាជន និង​សង្គមជាតិ ពោល​រាស្ត្រ ឬ​មន្ត្រី បើ​ប្រព្រឹត្ត​ខុស​ត្រូវ​ទទួលវិនយ័​ពី​អង្គភាព ឬ​ទណ្ឌកម្ម​ពី​ច្បាប់​»​។ មន្ត្រីនគរបាល​ទាំង​៥​នាក់​នេះ មិនទាន់​ត្រូវបាន​ដោះលែង​នៅ​ឡើយ​ទេ ពោល​នៅ​បន្ត​ការសួរនាំ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅឡើយ​៕fn-2016-11-23-22-08-27-0 fn-2016-11-23-22-09-03-0 fn-2016-11-23-22-09-03-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya