ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់ ទើប​ចេញពី​ពន្ធនាគារ​ឥឡូវ​ចូល​វិញ

ប៉ូលិស​ចាប់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់ ទើប​ចេញពី​ពន្ធនាគារ​ឥឡូវ​ចូល​វិញ

(​កណ្ដាល​)៖ នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ចុង​ព្រែក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ​។ ជនសង្ស័យ​ដែល​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បាន​នេះ ជា​មុខសញ្ញា​ចាស់​ដែល​ទើប​ចេញពី​ពន្ធនាគារ​កាលពី​ខែ​សីហា ឆ្នាំ​២០១៦​កន្លងទៅនេះ ហើយ​មិន​បាន​កែប្រែ​ខ្លួន​នោះ​ទេ បែរ​ជា​បន្ដ​ប្រព្រឹត្ត​សកម្មភាព​ចាស់​ដ៏​ដែល​។ លោក​អធិការ​បាន​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ រិត សារ៉ាន់ អាយុ​២៥​ឆ្នាំ​។​
​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល​ជំនាញ ដកហូត​បាន ថ្នាំញៀន​ក្រាម​ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក Ice) ចំនួន​៧​កញ្ចប់ ទូរស័ព្ទដៃ​មួយ​គ្រឿង និង​វត្ថុតាង​មួយចំនួនទៀត​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​រូបនេះ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លក់​គ្រឿងញៀន​ប្រាកដ​មែន​។​
​បើ​តាម​លោក​អធិការ នៅ​ថ្ងៃ​ទី ១៧ ខែ​សីហា ឆ្នាំ ២០១៦ ជនសង្ស័យ​រូបនេះ​ត្រូវបាន​តុលាការ​ដោះលែង​ចេញពី​ពន្ធនាគារ​វិញ​។​
​បន្ទាប់​ពី​រួច​ទោសទណ្ឌ​ចេញពី​ពន្ធនាគារ​មាន​សេរីភាព​រួចមក ជនសង្ស័យ រិត សារ៉ាន់ មិន​មាន​ការ​រាងចាល និង​ខ្លាចរអា​អំពី​ច្បាប់​នោះទេ គឺ​បាន​ចាប់ផ្ដើម​លក់​គ្រឿង ញៀន​យ៉ាងសកម្ម​នៅក្នុង​មូលដ្ឋាន​ភូមិ​ចុង​ព្រែក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល​។​
​លុះ​នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង ១៤ និង ៤០​នាទី ក្រោយ​ពី​ការតាមដាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​របស់​សមត្ថកិច្ច និង​បាន​ទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា ជនសង្ស័យ​ឈ្មោះ រិត សារ៉ាន់ កំពុង​ធ្វើ សកម្មភាព​លក់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ចុង​ព្រែក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល  ភ្លាមនោះ​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ បាន​ចុះ​ដល់​កន្លែងកើតហេតុ ហើយ​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ រិត សារ៉ាន់ ត្រួត ពិនិត្យ​ឃើញ​ថ្នាំញៀន​(​ម៉ា​ទឹកកក Ice)​ចំនួន ០៧​កញ្ចប់​តូច នៅ​នឹង​ខ្លួន​ជនសង្ស័យ​តែម្តង​៕

fn-2016-11-23-20-38-02-0 fn-2016-11-23-20-38-17-0 fn-2016-11-23-20-38-17-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya