ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​ ​

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​ ​

ស្វាយរៀង​៖ កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិត​នៅ​ផ្ទះជួល​ក្នុង​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត​។ ក្រោយពី​ទទួលបាន​បណ្តឹង​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​ភ្លាម លោក​វរសេនីយ៍ទោ កែវ គង់ អធិការ​នគរបាល​ក្រុង​បាវិត បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ចុះ​ទៅដល់​កន្លែងកើតហេតុ ឃាត់ខ្លួន​បាន​បុរស​ម្នាក់​ឈ្មោះ ច្រឹង ឌិន​ជុង អាយុ​២៦​ឆ្នាំ មុខរបរ កម្មករ មាន​ទីលំនៅ​ភូមិ​សុង​មឺយ​ហាយ ឃុំ​ជី​ប៊ិន ស្រុកចូ​វ​ថាន់ ខេត្ត​តៃនិញ ប្រទេស​វៀតណាម ។ រីឯ​ជនរងគ្រោះ​ដែល​សមត្ថកិច្ច​រំដោះ​បាន​មានឈ្មោះ ចាន ម៉ា​ត​ហុង ភេទ​ប្រុស ជនជាតិ​វៀតណាម អាយុ​៣១​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​សង្កាត់​តឹង​ឡើយ ក្រុង​បា​មី ខេត្ត​ដាក់​ឡាក់ បាន​ខ្ចី​លុយ​ឈ្មោះ អ៊ុក យិន ភេទ​ប្រុស ជនជាតិ​វៀតណាម កាលពី​ថ្ងៃ​ទី ១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ចំនួន​១៨០០​ដុល្លារ​អាមេរិក និង​ជនរងគ្រោះ​ឈ្មោះ ឡេ ធី​សាង ភេទ​ស្រី ជនជាតិ​វៀតណាម អាយុ​៥៤​ឆ្នាំ មុខរបរ​មេផ្ទះ មាន​ទីលំនៅ​ភូមិ​ច្រឹង​ភួ ឃុំ​ច្រឹង​ឡុង ស្រុកចូ​វ​ថាន់ ខេត្ត​តៃនិញ បាន​ខ្ចី​លុយ​ចំនួន​១០០០​ដុល្លារ ពី​ឈ្មោះ​វី ភេទ​ប្រុស ជនជាតិ​វៀតណាម ។​
​ជន​សង្សយ័បាន​សារភាព​នៅ​ចំពោះ​សមត្ថ​កិច្ច​ថា ខ្លួន​ពិតជា​បាន​ស៊ីឈ្នួល​យាម​មនុស្ស​ទាំង​២​នាក់​នេះ​មែន អោយឈ្មោះ អ៊ុក យិន ឈ្មោះ​វឹង និង​ឈ្មោះ​វី ភេទ​ប្រុស ជនជាតិ​វៀតណាម មុខរបរ​ជា​មេរ៉ូលិញ​(​ប្តូរប្រាក់​) ៕
1-187-576x1024 2-182-576x1024 3-145-768x768

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya