ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » បុរស​ជនជាតិ​ចិន​ម្នាក់ គាំងបេះដូង​ស្លាប់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ ​

បុរស​ជនជាតិ​ចិន​ម្នាក់ គាំងបេះដូង​ស្លាប់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ ​

ព្រះសីហនុ​៖ ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​បាត់បង​ជីវិត​នៅក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​មន្ទីរពេទ្យបង្អែក​ខេត្ត ខណៈ​ដែល​រូបគាត់​មាន​អា​ការៈមិន​ស្រួល​ខ្លួន​ហើយ​ត្រូវបាន​មិត្ត​ភ​ក្រ​រួម​ការងារ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​កាលពី​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី ២២ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។​
​សមត្ថកិច្ច​បាន​ប្រាប់​ថា​សព​ជនរងគ្រោះ​មានឈ្មោះ LI HUIQING ភេទ ប្រុស អាយុ​៥២​ឆ្នាំ​(​កើត​ថ្ងៃ​ទី ១៨.០៨. ១៩៦៤ )​មាន​មុខរបរ​កម្មក​រ​សំណង់​របស់ ( ក្រុមហ៊ុន​ស៊ី​ហ៊ូ International ) ដែល​មាន​ទីតាំង​ស្ថិត​ក្រុមទី​5 ភូមិ​1 សង្កាត់​3 ក្រុង​-​ខេត្ត​ព្រះសីហនុ ។ ជនរងគ្រោះ​កាន់​លិខិត ឆ្លង​ដែន​លេខ E74918016 សុពលភាព ថ្ងៃទី ១៥ – ០៥ – ២០២៦​កាន់​ទិដ្ឋាការ​លេខ EI ០០៩៩៤៤៣៥ សុពលភាព ថ្ងៃទី ៣០-០៦-២០១៧ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល របស់​ឈ្មោះ វ៉ា សុខ​ហេន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ​លក់ ដូរ ដែល​មាន​ទីតាំង ស្ថិតនៅ​ក្រុម​៦ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
​តាម​ការពិនិត្យ​របស់​លោក វេជ្ជបណ្ឌិត ស៊ឹម ភក្តី គ្រូពេទ្យ​ព្យាបាល​បានឲ្យដឹងថា ជនរងគ្រោះ​( សាកសព ) ស្លាប់​ដោយ​ជម្ងឺ ( គាំងបេះដូង ) ។​
​បច្ចុប្បន្ន​សាកសព​ក្រុមគ្រួសារ និង​ស្ថានទូត​សា​ម៉ី សមត្ថកិច្ច​បាន​ប្រគល់​សិទ្ធ​ទៅ​ក្រុមហ៊ុន John Allison Monk House ដឹក​ទៅ​រក្សាទុក​នៅ​សាល​សព នៃ​មន្ទី​ពេទ្យ​រុស្សី រាជធានី ភ្នំពេញ ៕

aviary-image-1479883734000 img-20161123-wa0014

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya