ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » លេង​ល្បែង​ចាញ់​អស់​លុយ​ពី​ខ្លួន​មិន​ហ៊ាន​ចូល​ផ្ទះ បែកគំនិត​លួច​ម្ចាស់​ទាន់​ចាប់​ប្រគល់អោយ​សមត្ថកិច្ច​ ​

លេង​ល្បែង​ចាញ់​អស់​លុយ​ពី​ខ្លួន​មិន​ហ៊ាន​ចូល​ផ្ទះ បែកគំនិត​លួច​ម្ចាស់​ទាន់​ចាប់​ប្រគល់អោយ​សមត្ថកិច្ច​ ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​០១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះ​លេខ​៥​ភូមិ​ស្លែង​រលើង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។ ជនសង្ស័យ​មាន​ឈ្មោះ សុខ លី ភេទ​ស្រី អាយុ​៤២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ដំណាក់ សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌ​មានជ័យ​និង​មាន​ស្រុកកំណើត​ភូមិ​ខ្នាច​ចោ​ឃុំ​គោះ ស្រុក​ត្រាំកក់​ខេត្តតាកែវ​។​ចំណែក​ស្ត្រី​រងគ្រោះ​មានឈ្មោះ ហែម ញ៉ុល អាយុ​២៤​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើ​។​
​មុនពេល​កើតហេតុ​រូប​គាត់​បាន​ទុក​លុយ​មួយចំនួន​ដែល​លក់ដូរ​បាន​នោះ​នៅ​ក្នុង​កាបូប​ហើយក៍​ដេក​លក់​មួយភាំង​ស្រាប់តែ​មាន​ជនសង្ស័យ​បាន​ដើរ​ចូលមក​ធ្វើ​សកម្មភាព​លួច​យក​លុយ​របស់​គាត់​យក​មក​ដាក់​ក្នុង​ការ​បូ​ប​របស់ខ្លួន​ពេលនោះ​ជនរងគ្រោះ​ភ្ញាក់​ទាន់​ក៍​ចាប់​ឃាត់ខ្លួន​ឆែក​មើល​ហើយ​ជនសង្ស័យ​បាន​យក​លុយ​ទាំងនោះ​មក​អោយ​ជនរងគ្រោះ​វិញ​ភ្លាម​នោះ​គាត់​ក៍​ប្តឹង​អោយ​សមត្ថកិច្ច​មក​នាំ​ខ្លួន​យកមក​ធ្វើ​ការសាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា​តែម្តងទៅ ៕

15095520_1788019018138922_1951488102620418313_n 15170870_1788019051472252_1418931707424571682_n 15181390_1788019031472254_6068629330555745406_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya