ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​មុខសញ្ញា​ប្លន់​ប្រើ​កាំភ្លើង​ជ័រ យ៉ាង​សកម្ម​នៅ​រាជធានី​ភ្នំពេញ ​ត្រូវ​បាន​បង្ក្រាប​បាន​ហើយ ​

ប៉ូលិស​ឃាត់​មុខសញ្ញា​ប្លន់​ប្រើ​កាំភ្លើង​ជ័រ យ៉ាង​សកម្ម​នៅ​រាជធានី​ភ្នំពេញ ​ត្រូវ​បាន​បង្ក្រាប​បាន​ហើយ ​

ភ្នំពេញ​៖  នៅ​ថ្ងៃ​ទី​២២​ខែ​១១​ឆ្នាំ​២០១៦ វេលា​ម៉ោង​១៩​យប់ នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​ទទួល​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ពី​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ឈ្មោះ សៅ គ្រី ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង សង្កាត់ បឹង​កក់​ទី​២ ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ ពីបទ លួច (​យក​ម៉ូតូ​) ០១​គ្រឿង​ម៉ាក​ហុងដា​សេ​១១០ ពណ៍​ខ្មៅ សេរី​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ 1BT 5622 កាលពី​ថ្ងៃ​ទី​២២-១១-២០១៦ វេលា​ម៉ោង​១៧​ម៉​៣០​នាទី នៅ​ចំណុច​សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​មិន​ស្គាល់​អត្តសញ្ញាណ សមត្ថកិច្ច​យើង​កំពុង​ធ្វើ​ការស្រាវជ្រាវ​ស្វែងរក​។ ក្នុងនោះ​យើង​បាន​ចាប់យក​វត្ថុតាង​៖ ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១១០ ពណ៍​ខ្មៅ សេរី​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ 1BT 5622 លេខ​តួ​+​ម៉ាស៊ីន ៨០១៨១២៥ , កាំភ្លើងខ្លី​ជ័រ ០១​ដើម , ដែក​តាន់​រាង​អក្សរ​អ៊ិល​ចំនួន​០១, ដែក​មុខស្រួច​រង្វង់​ចិញ្ចៀន​លេខ​៨​ចំនួន ០១,​ដែក​លួច​ទំ​ពក់​ចំនួន ០៣​កំណាត់ ,​ដង្កាប់​ដែក​ចំនួន ០១ , ដែក​ដង្កៀប​ចំនួន ០១,​កាបូបស្ពាយ​ពណ៍​ខ្មៅ​ចំនួន ០១ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន ០៦ សន្លឹក  ៕

15181164_584784958381025_7535843111419352911_n 15192805_584784945047693_7188269317964347943_n 15219529_584784948381026_4966508686588929435_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya