ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​លួច​ ​

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​លួច​ ​

ខេត្ត​កណ្ដាល​៖  កាលពី​វេលា​ម៉ោង​០១​និង​១៥​នាទី​យប់ ថ្ងៃទី​២៣​វិច្ឆិកា​២០១៦ នៅ​ចំណុច​ក្នុង​ស្នាក់កា​រន​សាខា​ក្រុមហ៊ុន​metfone​ភូមិ​តា​ខ្មៅ​២​សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ ដោយ​មាន​បុរស​ជា​ជនល្មើស​ម្នាក់​ឈ្មោះ សំ រស្មី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ទីលំនៅ​ភូមិ​តាខ្មៅ​៣​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល មុខរបរ មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។  ជនសង្ស័យ​ខាងលើ​បាន​លោត​ផ្លោះ​របង​ចូល​លួច ទូរស័ព្ទ​ជនរងគ្រោះ​ឈ្មោះ ខេន ហា​ស្តា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទីលំនៅ ស្នាក់​នៅ​កន្លែងកើតហេតុ​ខាងលើ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន metfone ។​
នៅវេលា​និង​ទី​កន្លែង​កើតហេតុ​ដូច​ខាងលើ​នៅពេល​ដែល​ជនរងគ្រោះ​កំពុង​តែ​ដេក​នៅក្នុង​បន្ទប់​របស់​ខ្លួន ជនល្មើស​បាន​លោត​ផ្លោះ​របង ចូលទៅ​បើកទ្វារ​បន្ទប់​ធ្វើការ​ដែល ស្ថិតនៅ​ជាប់​បន្ទប់​ជន​រងគ្រោះ​ដេក ជនរងគ្រោះ​ភ្ញាក់​ដឹង​ខ្លួន​បាន​ងើប​បើកទ្វារ​ចេញ​មើល ឃើញ​ជនល្មើស​កំពុង​ធ្វើ​សកម្មភាព ចូល​លួច​ទូរ​សព្ទ័​របស់​ខ្លួន​ដែល​បាន​សាក​ថ្ម​ក្នុង​បន្ទប់​ធ្វើការ​នោះ​០២​គ្រឿង ជនរងគ្រោះ​បាន​ស្ទុះ​ទៅ​ចាប់ តែ​ត្រូវ​ជនល្មើស​យក​ផ្លែ​ឡា​ម​ឆូត​ទៅលើ​ដៃ​ជនរងគ្រោះ រត់​ចេញ​បណ្តាលឲ្យ​ជនរងគ្រោះរ​ង​របួសរ​យះ ដៃ​ជាច្រើន​កន្លែង មាន​ការប្រតាយប្រតប់​គ្នា​បុគ្គលិក​ដែល​ដេក​នៅ​បន្ទប់​ក្បែរៗ​គ្នា​ភ្ញាក់ បាន​មក​ជួយ​ចាប់​ឃាត់ខ្លួន រួម​ទាំង​វត្ថុតាង​ដូចខាងលើ ប្រគល់ជូន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តាខ្មៅ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

fb_img_1479879259030 fb_img_1479879267357 fb_img_1479879275332 img_20161123_125239

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya