ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » កម្មករសំណង់​២​នាក់ ធ្លាក់​ពីលើ​ជណ្ដើរ​យន្ត អគារ​ក្រុមហ៊ុន​ទី​ហាវ​សេ​រ៉ា​មិច ខេ​ម​បូឌា នៅ​ខណ្ឌមានជ័យ រងរបួស​ធ្ងន់​ ​

កម្មករសំណង់​២​នាក់ ធ្លាក់​ពីលើ​ជណ្ដើរ​យន្ត អគារ​ក្រុមហ៊ុន​ទី​ហាវ​សេ​រ៉ា​មិច ខេ​ម​បូឌា នៅ​ខណ្ឌមានជ័យ រងរបួស​ធ្ងន់​ ​

ភ្នំពេញ​៖ គ្រោះថ្នាក់​ណាស់ កម្មករសំណង់​២​នាក់ បាន​ធ្លាក់​ពីលើ​ជណ្ដើរយន្ត ខណៈ​កំពុង​តែ​បូក​ជញ្ជាំង​អគារ​ដែល​មាន​កម្ពស់​១០​ជាន់ នៃ​អគារ​ក្រុមហ៊ុន​ទី​ហាវ​សេ​រ៉ា​មិច ខេ​ម​បូឌា ស្ថិតនៅតាម​បណ្ដោយ​ផ្លូវវេង​ស្រេង ជាប់​ច្រកចូល​បុរី​ប៉េង​ហួត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។​
​ប្រជា​ការពារ​សង្កាត់​ស្ទឹងមានជ័យ បានបញ្ជាក់​ថា គ្រោះថ្នាក់​មួយ​នេះ បាន​កើតឡើង ដោយសារតែ​ជនរងគ្រោះ​ទាំង​២​នាក់ ពេល​ឡើង​តាម​ជញ្ជាំង​យន្ត​នោះ មិន​បាន​ពាក់​ខ្សែក្រវ៉ាត់ បណ្តាលឲ្យ​ធ្លាក់​មកក្រោម​តែម្តង​។
​ប្រជា​ការពារ​បាន​បន្ត​ទៀតថា ជនរងគ្រោះ​ទី​១​មានឈ្មោះ ម៉ាប់ បាក់​ឆ្អឹងខ្នង និង​ម្នាក់​ទៀត​ឈ្មោះ ឌី រង​បួស​ធ្ងន់​ផងដែរ​។ បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​២​នាក់​ខាងលើ ត្រូវ​គេ​ជួយ​សង្គ្រោះ និង​ហៅ​រថយន្ត​សង្គ្រោះ ដើម្បី​ដឹក​ទៅកាន់​មន្ទីរពេទ្យ​៕
15135893_203941923392360_3616555501454148245_n 15171076_203941970059022_1204821868136730584_n 15179028_203941933392359_5636706333573866673_n fn-2016-11-23-11-39-15-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya