ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅបុក​គោយន្ត​កន្ទ្រៃ​ពីក្រោយ បណ្តាលឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់ ​

បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅបុក​គោយន្ត​កន្ទ្រៃ​ពីក្រោយ បណ្តាលឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់ ​

ខេត្ត​រតនគិរី​៖ ស្រុក​លំ​ផាត​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ជិះ​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​នៅ​ស្រុក​លំផាត់ បាន​ស្លាប់​១​និង​របួស​ធ្ងន់​បាក់​ជើង​១ ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦ និង​៣០​នាទី​យប់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​វាលស្រែ​សា​ផាម ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្ត​រតនគីរី សមត្ថកិច្ច​នគរបាល​ស្រុក​លំផាត់​បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​គោ​យន្ក​កន្ត្រៃ​គឺ​បើកបរ​ស្រប​ទិស​គ្នា​ម៉ូតូ​បាន​ជិះ​បុក​ពីក្រោយ​គោយន្ត​ក​ន្ទ្រៃ បណ្ដាលឲ្យ​ស្លាប់​ម្នាក់ព្រោះ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​មិន​បញ្ចាំង​ភ្លើង​ជិះ​ម៉ូតូ​ម្នាក់​ឯង​ម៉ាក​C125​ផលិត​ឆ្នាំ​២០០៧​ពាក់​ស្លាក​លេខ​1A.6818​មានឈ្មោះ​ចាន់ តូ​ភេទ​ប្រុស អាយុ ២០​ឆ្នាំ​ជនជាតិ​ទំពួន​(​ស្លាប់​)​។​
​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​ឈ្មោះ ណូ កា​ណុ​ត ភេទ​ប្រុស អាយុ​៣០ ឆ្នាំ​ជនជាតិ​ទំពួន​អ្នក​ទាំង​ពីរ​ខាងលើ​នេះ​រស់នៅ​ភូមិ​ថ្មី ឃុំ សេ​ដា ស្រុក​លំផាត់​ខេត្ត​រតន​គី​រី ជនរងគ្រោះ​បាក់​ភ្លៅ​ខាងស្ដាំ​ផងដែរ​។​
​រីឯ​ចង្កេះ​លេខ​ម៉ូតូ​បាន​បាក់​និង​ខូចខាត​ផ្នែក​ខាង​មុខ​។ បច្ចុប្បន្ន​សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​បាន​ធ្វើ​ការពិនិត្យ​សាកសព​និង​ធ្វើ​កំណត់ហេតុ​បាន​ប្រគល់​សព​ទៅឲ្យ ក្រុមគ្រួសារ​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិដើម​ភាគតិច​ទំពួន ចំណែក​វត្ថុតាង ម៉ូតូ និង​គោយន្ដ​កន្ត្រៃ​ប៉ុស្ដិ៍​បាន​យក​មក​រក្សាទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​សេ​ដា រងចាំ​ធ្វើការ ដោះស្រាយ​៕

15078739_584708881721966_1521865670782279152_n 15134674_584708778388643_5697274214543093800_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya